បន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេក ក្របួចបានក្រុមចោរឆក់កាបូបចំនួន០៣នាក់ បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចកាលពីវេលាថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលស្រុកស្វាយចេកលោកវរសេនីយ៍ឯក ជា ស្លូញ បានឱ្យដឹងថា៖ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួនបីនាក់១-ឈ្មោះ យ៉ុម តៃវ៉ាន់ប្រុសអាយុ២២ឆ្នាំ ២-ឈ្មោះ រ៉ូ ឌី ភេទប្រុសអាយុ១៩ឆ្នាំនិង៣-ឈ្មោះ ឃឿត ផាន ភេទប្រុសអាយុ២៣ រស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបងជាមួយគ្នា។ពួកគេបានជិះម៉ូតូឌុបគ្នាតាមជនរងគ្រោះដែលកំពុងធ្វើដំណើរលើដងផ្លូវ លុះដល់ចំនុចកើតហេតុក៏ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូរងរបួសធ្ងន់ស្រាល រួចគេខ្លួនបាត់។
លោក ជា ស្លូញ បញ្ជាក់ថាក្រោយទទួលបានបណ្តឹងនិងភិនភាគជនសង្ស័យទាំងបី សមត្ថកិច្ចក៏បើកប្រតិបត្តិការស្រាវជ្រាវរុករកភ្លាមៗហើយឈានទៅឃាត់ខ្លួនជនសង្ស័យបានតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពនិងប្រគល់វត្ថុតាងកាបូបឱ្យទៅសមត្ថកិច្ចវិញដោយក្នុងនោះមានលុយដុល្លាចំនួន១០៥០ ដុល្លា លុយបាត៧,៥៣០០បាត ខ្សែដៃ មាសមួយខ្សែទម្ងន់៥ជី ទូរសព្ទ័ ដៃមួយគ្រឿង ប្រាក់ខ្មែរចំនួន៩១០.០០០រៀល និងឯកសារពាក់ពន្ធ័មួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានទៅកាន់សាលាដំបូងរួចរាល់ហើយនៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នេះដើម្បីចាត់ការតាមវិធានការច្បាប់ រីវត្ថុតាងក៏បានប្រគល់ជូនម្ចាស់វិញហើយដែរ។