ខេត្តបាត់ដំបង! កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះប្រតិបត្តិការបង្រ្កាបបានករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនមួយថងធំ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលា ម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចចំណតរថយន្ដផ្សារបឹឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងករណីខាងលើនេះដែរសមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ សាន បាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិរំចេក២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន -គ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនICE (ម៉ាទឹកកក)ចំនួន ០១ កញ្ចប់ ទម្ងន់ ១០៥,៥៨ ក្រាម -ទូរស័ព្ទដៃចំនួន ០១ គ្រឿង -ម៉ូតូចំនួន ០១ គ្រឿង។
ក្រោយពីឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងមន្ទីរជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្ដបន្ដតាមនីតិវិធី។