ភ្នំពេញ៖ សពបុរសម្នាក់មានលក្ខណះហេីមស្អុយរលួយទៅហើយ ត្រូវបានប្រជាពលរដ្ឋ ជានាក់នេសាទប្រទះឃើញអណ្តែតទឹកទន្លេសាប ដោយគងលើកង់រថយន្ត ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៤និង១៥នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្បែរច្រាំងទន្លេសាបក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សាកសពបុរសរូបនោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណពិតប្រាកដឡើយជាមនុស្សអានាថា ដែលអ្នកស្រុកហៅអាខ្មៅ អាយុប្រហែលជាង៣០ឆ្នាំស្នាក់ខ្ទមក្បែរមាត់ច្រាំងទន្លេសាបកន្លែងកើតហេតុ ។
តាមប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅវេលារសៀលនោះ គាត់បានចោលភ្នែក នៅលើផ្ទៃ ទឹកក្បែរ ក៍បានប្រទះឃើញកង់រថយន្ត មួយអណ្តែតទឹកនៅចម្ងាយប្រមាណ៥ម៉ែ្រត្រពីច្រាំង ដោយ ឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងកង់រថយន្តឡើងហើមស្អុយរលួយទៅហើយ ។បន្ទាប់ពីប្រទះឃើញសពក៍បានរាយការណ៍ទៅប្រធានភូមិ ទាក់ទង់ទៅសម្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលតែម្តង ។
តាមអ្នកភូមិ អោយដឹងទៀតថាសពជាមនុស្ស អានាថា ញៀនថ្នាំ ស្នាក់នៅក្នុងខ្ទមតែម្នាក់ឯង ។រយះពេលប្រមាណ១អាទិត្យ មកហើយ បានបាត់ខ្លួន ពុំឃើញនោះទេ ទើបតែថ្ងៃនេះប្រទះឃើញសព អណ្តែតទឹក ដោយស្អុយរលួចទៅហើយ ។
សពសមត្ថកិច្ច ពិនិត្យ រកពុំឃើញមានស្នាកស្នាម ឡើយ។ជើងខាងឆ្វេងសពគង់លើសំបកកង់រថយន្ត ស្ថានភាពសាកសពហើមស្អុយរលួយ របកស្បែក រលេសរលួយ។បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ចពុំអាចសន្និដ្ឋានបានថា សពស្លាប់ដោយសារអ្វីឡើយ ។ទោះបីជាយ៉ាងណា គេមានការសង្ស័យ សពស្លាប់ដោយសាតែលង់ទឹកខណះពេល ដែលជិះកង់រថយន្ត លេងទឹក៕