CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ពិតជាអាសូរណាស់!មនុស្ស៤នាក់បានស្លាប់ក្នុងហេតុការណ៍លង់ទឹក ក្នុងថ្ងៃតែមួយនៅខេត្តបន្ទាយមានជ័យ

  • ដោយ: VAN DETH
  • | June 22, 2022
  • | 11:59 am
ពិតជាអាសូរណាស់!មនុស្ស៤នាក់បានស្លាប់ក្នុងហេតុការណ៍លង់ទឹក ក្នុងថ្ងៃតែមួយនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យ៉ាងណាស់ មនុស្ស៤នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លង់ទឹកក្នុងថ្ងៃតែមួយ លើទីកន្លែងផ្សេងគ្នានាខេត្តបន្ទាយមានជ័យ ដែលហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ ។

យោងតាមសម្តីរបស់នគរបាលជំនាញស្រុកស្វាយចេកបានឱ្យដឹងនៅចន្លោះពីម៉ោង១០ទៅម៉ោង១១និង៣០នាទីព្រឹក មានក្មេងប្រុសម្នាក់ឈ្មោះ ថែវ វ៉ាន់ថង (ហៅម៉ៅ)អាយុ០៦ ឆ្នាំ បានលង់ទឹកស្រះជីកក្នុងស្រែស្លាប់នៅចំងាយប្រហែល ២,០០០ ម៉ែត្រ ខាងជើងភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខណ:ពេលទៅតាមឪពុកម្ដាយទៅភ្ជួរស្រែ ។


នគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា៖នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣និង១៥ នាទីល្ងាច មានក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស២នាក់ឈ្មោះញ៉ា ផានិត អាយុ៧ ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ខណៈដែលពួកគេនាំគ្នាលេងទឹកប្រឡាយចំងាយ១,០០០ម៉ែត្រខាងត្បូងភូមិស្រណាល ឃុំសំបួរ ស្រុកមង្គលបូរី ក្មេងប្រុសរងគ្រោះរស់នៅជាមួយជីដូនគ្រាដែលឪពុកម្តាយចំណាកស្រុកធ្វើការនៅប្រទេសថៃ។

នគរបាលជំនាញស្រុកថ្មពួកបាននិយាយថា៖មានជនរងគ្រោះម្នាក់ឈ្មោះ ពិន សាវឿត ភេទប្រុស អាយុ ៥៨ឆ្នាំ បានស្លាប់ដោយសារលង់ទឹក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ចន្លោះពីម៉ោង០៤ ដល់ម៉ោង ០៨និង១៥នាទីយប់ សង្ស័យស្រវឹងស្រាហើយចុះងូតទឹកស្រះ ខាងជើងភូមិទ្រាស ចម្ងាយប្រមាណជា២០ម៉ែត្រ បណ្តាលឱ្យលង់ស្លាប់។

រីឯនគរបាលក្រុងសិរីសោភ័ណក៏បានឱ្យដឹងដូចគ្នាដែរថានៅវេលាម៉ោង០១និង៣០នាទី ថ្ងៃជាមួយគ្នាមានក្មេងស្រីម្នាក់ឈ្មោះ រិទ្ធ ឡេឌី អាយុ៦ឆ្នាំ បានលង់ទឹកស្រះស្លាប់នៅចំណុច វាលស្រែចម្ងាយ ៣០០ម៉ែត្រ ខាងលិច ភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ជុំវិញហេតុការណ៍ទាំង៤ករណីខាងលើ នគរបាលជំនាញបានអះអាងលើការធ្វើកោសល្យបច្ច័យថា អ្នកស្លាប់គឺពិតជាបានលង់ទឹក មិនមានពាក់ពន្ធ័និងអំពើឃាតកម្មឡើយ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅតាមគេហដ្ឋានរៀងៗខ្លួន។

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Bayern Munichរំពឹងថា Lewandowski នឹងត្រលប់មកហ្វឹកហាត់វិញនៅខែក្រោយ

Bayern Munichរំពឹងថា Lewandowski នឹងត្រលប់មកហ្វឹកហាត់វិញនៅខែក្រោយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021