CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឃាត់ខ្លួនចៅប្រុសញៀនថ្នាំ វាយសម្លាប់ជីដូននឹងចបកាប់ក្រោយរត់គេចខ្លួន១៣ថ្ងៃ

  • ដោយ: VAN DETH
  • | June 24, 2022
  • | 2:31 pm
ឃាត់ខ្លួនចៅប្រុសញៀនថ្នាំ វាយសម្លាប់ជីដូននឹងចបកាប់ក្រោយរត់គេចខ្លួន១៣ថ្ងៃ

ដោយៈចាន់តូ
ភ្នំពេញ៖ក្រោយពីរត់គេចខ្លួនបាន១៣ថ្ងៃ ចៅប្រុសញៀនថ្នាំ ដែលបានវាយសម្លាប់ ជីដូន ចំណាស់អាយុ៧៧ឆ្នាំ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ស្វាយប៉ាកស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នៅចំណុចគល់ស្ពានព្រែកព្នៅ ខាងកើតស្ថិតក្នុងភូមិ ព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ឃាតកររូបនោះ ត្រូវបានសមត្ថកិច្ចអោយដឹងថាឈ្មោះឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំត្រូវជាចៅបង្កើតមានទីលំនៅកន្លែងកើតស្ថិតនៅ ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ចំណែក លោកយាយ ដែលត្រូវចៅវាយសម្លាប់នឹងត្បូងចប ឈ្មោះ មុំ ហៀង ភេទស្រី អាយុ៧៧ឆ្នាំ។


គួរបញ្ជាក់ថាស្រ្តីចំណាស់រូបនោះ ត្រូវបានឃាតករ លួចវាយសម្លាប់ជាច្រើនត្បូងចប ដេកស្លាប់នៅមុខផ្ទះ កាលពីវេលាម៉ោងប្រមាណ០៤និង៤០នាទីព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២នៅ មុខផ្ទះលេខ១៦៧ ផ្លូវជាតិលេខ ៥ ភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌ ឫស្សីកែវរាជធានីភ្នំពេញ។ បន្ទាប់ពីមានឃាតកម្ម សមត្ថកិច្ច នគរបាលប៉ុស្តិ៍ ព្រមទាំង មន្រ្តីនគរបាលជំនាញបានចុះទៅស្រាវជ្រាវ ហើយ មានការសង្ស័យ និងកំណត់មុខសញ្ញាថា ឃាតករ ជាចៅប្រុស បង្កើត ដែលជាមនុស្ស ញៀនថ្នាំ ហើយ គេចខ្លួនបាត។លុះរំលងបាន១៣ថ្ងៃត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តី ស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបាន។
បន្ទាប់ពីឃាត់ខ្លួន ចៅប្រុសរូបនោះបានសារភាពថា ខ្លួន ពិតជាវាយសម្លាប់ជីដូន នឹងត្បូងចបពិតប្រាកដមែន ។នៅយប់នោះវេលាម៉ោង២និង១៥នាទីរំលងអាធ្រាត្រខ្លួនបានទិញស្រាថ្នាំកន្លះលីត្រមកផឹក នៅផ្ទះរហូតដល់ម៉ោងកើតហេតុ៤និង៤០នាទីទៀបភ្លឺខ្លួនបានចេញពីផ្ទះមកដល់កាំជណ្តើរបានយកចបកាប់មកវាយទៅលើជីដូន បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងរួចរត់គេចខ្លួនបាត់។


ទាក់ទិន រឿងរ៉ាវដែលធ្វើអោយចៅប្រុស វាយសម្លាប់ជីដូននេះ គេពុំដឹងថា ផ្តើមចេញពីរឿងអ្វី ពិតប្រាកដឡើយ ។តែគេសង្ស័យ ខឹងជីដូនស្តីបន្ទោសជារើយៗ ។
តាមព័ត៌មានបានអោយដឹងទៀតថា កន្លងមក ជីដូន បានស្តីបន្ទោស ជាបន្តបន្ទាប់ រឿងចៅប្រើប្រាស់គ្រឿងញៀន ផឹកស៊ី ដើរលេង ប៉ោឡែរ។នៅយប់នោះ ខណះពេល ដែលទិញស្រាផឹក ម្តាយស្តី បង្កើតស្តីបន្ទោស ស្រាប់តែ ផឹកស្រវឹង ទាញត្បូងចបវាយសម្លាប់ ជីដូន ដែលក្រោកដាំបបរអោយបណ្តាលអោយដេកស្លាប់នៅ លើថាសជណ្តើរ តែម្តង ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សង្ស័យមេឃភ្លៀង រអិលផ្លូវជ្រុលចង្កូតបុកបង្គោលភ្លើង

សង្ស័យមេឃភ្លៀង រអិលផ្លូវជ្រុលចង្កូតបុកបង្គោលភ្លើង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021