ដោយ រតនា
ភ្នំពេញ៖ នារីជនជាតិបរទេសម្នាក់បើកបររថយន្តមួយគ្រឿង បោះ ពួយ យ៉ាង លឿន រេចង្កូត បុក បង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួន ១ដើម និង រថយន្ត រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ៣០ នាទីយប់ឈានចូលថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០២២ ស្ថិត តាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧ មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-7079 បេីក ដោយ នារី ជនជាតិ បរទេស ម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ បេីក ក្នុងស្ថានភាពល្បឿនលឿន ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏ ស្រាប់ តែរេចង្កូតទៅខាងឆ្វេងបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់ចំនួន ១ដើម និង បណ្តាល ឲ្យ រថយន្ត ទទួលរងការខូចខាតចំផ្នែកខាងមុខខ្ទិចស្ទើរតែទាំងស្រុង។ បន្ទាប់ពីកើតហេតុនារីជាអ្នកបើកបរបានបើកទ្វារចុះពីលេីរថយន្ត រួចដេីរគេច ខ្លួនចេញទៅ បាត់ស្រមោលបន្សល់ទុកតែរថយន្តនៅទីតាំងកើតហេតុតែប៉ុណ្ណោះ។
ក្រោយ ពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់ វែង និងបានយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេល ក្រោយ បន្តទៀត ផងដែរ៕