ខ្សែបម្រើ Paul Pogba នឹងផ្លាស់ទៅចូលរួមជាមួយក្លិប Juventus នៅដើមខែក្រោយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនត្រលប់មកកាន់ទីក្រុង Turin ម្ដងទៀត។
កាសែត Daily Mail បានរាយការណ៍ថាគ្រប់យ៉ាងគឺរួចរាល់សម្រាប់ការត្រលប់មកវិញរបស់ Pogba មកកាន់ Serie A ជាមួយក្លិប Juventus ដោយគ្មានតម្លៃខ្លួន។កាលពី ៦ឆ្នាំមុនកីឡាករសញ្ជាតិបារាំងបានចាកចេញពីក្លិបសេះបង្កង់ ទៅលេងនៅ United ដោយមានតម្លៃខ្លួនកំណត់ត្រា៨៩លានផោន។
កីឡាករវ័យ២៩ឆ្នាំខាងលើរូបនេះគ្រោងនឹងចុះកុងត្រារយៈពេល៣ឆ្នាំ ជាមួយជម្រើសបន្ត១រដូវកាល។សេចក្ដីរាយការណ៍ឲ្យដឹងថា Pogba នឹងទទួលបានប្រាក់ឈ្នួល១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ក្លិបបិសាចក្រហមបានប្រកាសកាលពីដើមខែនេះថា Pogba នឹងចាកចេញពីក្លិបក្នុងរដូវក្ដៅនេះ ពេលដែលកុងត្រារបស់គេបញ្ចប់៕