ក្រសួងការពារជាតិអាមេរិកនិយាយថា ខ្លួននឹងផ្តល់ជំនួយយោធា ដែលមានតម្លៃរហូតដល់ 450លានដុល្លារបន្ថែមសម្រាប់អ៊ុយក្រែនក្នុងនោះរួមបញ្ចូលទាំងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយHIMARSចំនួន៤ដើមផងដែរ។
នាយកដ្ឋាន បានប្រកាសជំនួយបន្ថែមខាងលើនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយរួមបញ្ចូលទាំងកាំភ្លើងយន្តចំនួន 2,000 ដើម និងនាវាល្បាតលើដែនសមុទ្រនិងទន្លេចំនួន18គ្រឿងផងដែរ។
កញ្ចប់ជំនួយចុងក្រោយនេះមានន័យថាអ៊ុយក្រែននឹងទទួលបានគ្រាប់រ៉ុក្កែត HIMARS សរុបចំនួនប្រាំបីដើមហើយពីសហរដ្ឋអាមេរិក
នាយកដ្ឋានខាងលើដដែលនេះបាននិយាយថា សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសន្តិសុខប្រហែល 6.1ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ៕