ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៧មិថុន២០២២នៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចផ្លូវបែកជា៤ជាប់របងខាងត្បូងផ្ទះសំណាក់ផ្កាយព្រឹកផឹកក្នុងភូមិដំណាក់កំពូលសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថារថយន្តបង្ករម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ.ក.៥៥២៩.ភព៣.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសសដៅពីត្បូងទៅជើង.បានបុកអ្នកជិះម៉ូតូស្កុបពីមួយគ្រឿងពណ៍ស្លែពាក់ស្លាកលេខកំពង់ឆ្នាំង1M.26.83.អ្នកបើកបរឈ្មោះ.ហៀងពិសាល.ភេទប្រុសអាយុ១៩ឆ្នាំមុខរបរនៅផ្ទះរស់នៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំងបើកបរឆ្លងផ្លូវពីកើតទៅលិច ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថាមុនពេលកើតហេតុអ្នកជិះម៉ូតូបានឆ្លងផ្លូវមកដល់ចំណុចកើតហេតុក៍ត្រូវបានរថយន្តដឹកទំនិញធន់ធំបុកហើយអូសចង្ងាយ២០ម៉ែត្របណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់ ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សាក្សីនៅក្នុងកន្លែងកើតហេតុបានឲ្យដឹងថានៅក្នុងរថយន្តធំខាងលើនេះមានអ្នកជិះចំនួន ៤ នាក់តែគេមិនដឹងថាអ្នកណាម្នាក់ជាអ្នកបើកបរនោះទេ ។ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយកវត្ថុតាងរថយន្តនឹងម៉ូតូរួមនឹងអ្នកលើរថយន្តទាំងបួននាក់នាំយកទៅសាកសួរនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ៕