CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ផ្លែម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងកំពុងពេញនិយមបរិភោគ របស់អតិថិជន

  • ដោយ: VAN DETH
  • | June 27, 2022
  • | 11:08 am
ផ្លែម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងកំពុងពេញនិយមបរិភោគ របស់អតិថិជន

ផ្លែម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែង មានការចាប់អារម្មណ៍ពីអតិថិជន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ដូចទឹកឃ្មុំនៅរដូវប្រាំង តែនៅឆ្នាំ២០២២នេះ កសិករដាំបានផ្លែតូចៗ ដោយសារដំណាំប្រភេទនេះ រងផលប៉ះពាល់ពីអាកាសធាតុប្រែប្រួល មានទឹកភ្លៀងច្រើននៅដើមរដូវ។ ក្នុងរដូវប្រមូលផលផ្លែម្នាស់ទឹកឃ្មុំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោក ខិន សុខា កសិករដាំម្នាស់នៅចំណុចអួរច្រឡង់ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឆ្នាំនេះផលម្នាស់មានផ្លែតូចៗច្រើនជាងឆ្នាំកន្លងមក ដោយសារតែកត្តាអាកាសធាតុប្រែប្រួល មានភ្លៀងច្រើនធ្វើឱ្យដីជាំទឹក ពិបាកក្នុងការថែទាំ ។ លោកបន្តថា បញ្ហាប្រឈមនេះ បានធ្វើឱ្យម្នាស់មានផ្លែតូច លក់បានតម្លៃត្រឹមតែ ១.៥០០ ទៅ ២.០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែធំល្មម លក់បានតែ ២.៥០០ ទៅ ៣.០០០រៀល តែប៉ុណ្ណោះ ហើយពិបាករកទីផ្សារទៀត និងផ្លែមួយចំនួនត្រូវបង្ខំចិត្តលក់ឱ្យអ្នកធ្វើជីកំប៉ុស្តិ៍ ក្នុងមួយផ្លែ១.០០០រៀល។


លោកស្រី ឡា ម៉ាលី អាជីវករលក់ផ្លែឈើ នៅចំណុចអូរពងមាន់ បានអះអាងថា ម្នាស់ទឹកឃ្មុំមានតម្លៃខ្ពស់ នៅដើមរដូវចាប់ពីខែឧសភា ដល់ដើមខែមិថុនា ក្នុងតម្លៃ ពី៤.០០០ ទៅ៥.០០០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែធំៗ លក់ទាំងមូលមួយផ្លែបាន ពី១៥.០០០ ទៅ២០.០០០រៀល មានទម្ងន់ចាប់ពីជាង ៣គីឡូក្រាមឡើងទៅ ។ លោកស្រីថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានភ្ញៀវទេសចរ ពុំសូវមានធ្វើដំណើរឆ្លងកាត់តាមតំបន់នេះទេ ដោយសារតែប្រទេសយើង រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ផងនោះ ហើយមូយវិញទៀត ប្រទេសកម្ពុជាយើងបច្ចុប្បន្ន នៅតាមបណ្តាខេត្តនីមួយៗ សម្បូរផ្លែឈើដាំក្នុងស្រុកច្រើន ដូច្នេះការបញ្ជាទិញពីអតិថិជន មានតិចតួចប៉ុណ្ណោះ។


លោក គឹម អាន ភ្ញៀវទេសចរមកពីស្រុកសម្បូរខេត្តស្វាយរៀង បានទទួលស្គាល់ថា ផ្លែម្នាស់ដែលអាជីវករលក់នៅខេត្តស្ទឹងត្រែងនេះ ដែលគេនិយមបរិភោគនោះ គឺម្នាស់ទឹកឃ្មុំ មានរសជាតិផ្អែម តែឆ្នាំនេះ មិនសូវមានរសជាតិដូចឆ្នាំមុនៗនោះទេ ភាគច្រើនជួរ នៅខាងចុងផ្លែ ដែលធ្វើឱ្យអ្នកបរិភោគ មិនសូវចង់ទិញ ចំណែកអាជីវករលក់ក៏ត្អូញត្អែរថា មិនសូវដាច់ដែរ ។


លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាមាញ់ និងនេសាទខេត្ត បានគាំទ្រចំពោះការប្រឹងប្រែងរបស់កសិករព្រោះកន្លងមក មន្ទីរបានបង្ហាត់បង្រៀនពីបច្ចេកទេសដាំដំណាំ កសិកម្មគ្រប់ប្រភេទ ជូនកសិករជាញឹកញាប់ ដើម្បីឱ្យពួកគាត់ដាំដុះដំណាំ ទទួលបានផលល្អ ។ លោកបានពន្យល់ថា ការដាំណាំកសិកម្មមានកត្តាបីយ៉ាងសំខាន់ គឺទី១. កត្តាជ្រើសរើសដី – ទី២.កត្តាជ្រើសរើសពូជ និងទី៣. គឺកត្តាថែទាំ ដែលកសិករត្រូវអនុវត្តជាចាំបាច់ ។
សូមបញ្ជាក់ថា ម្នាស់ទឹកឃ្មុំ បងប្អូនអាជីវករ មានដាក់តាំងលក់នៅចំណុចមុំ៣ អូរពងមាន់ ជាប់ផ្លូវជាតិ៧៨ និងឆ្ពោះទៅកាន់ខេត្តរតនគិរី និងនៅជិតស្ពានអូរច្រឡង់ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង មានតម្លៃមួយផ្លែចាប់ពី៥០០០រៀល រហូតដល់ទៅ ២០០០០រៀល ទៅតាមផ្លែតូចឬធំ ៕កុសល

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មួយគ្រួសារស្លាប់៣នាក់របួសធ្ងន់ម្នាក់ដោយករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងរថយន្តធន់ធំនៅស្រុកកងមាស

មួយគ្រួសារស្លាប់៣នាក់របួសធ្ងន់ម្នាក់ដោយករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងរថយន្តធន់ធំនៅស្រុកកងមាស

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021