ភ្នំពេញ៖រោងប៉ះកង់មួយកន្លែងស្ថិតនៅតាមចិញ្ចើមផ្លូវ ត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលរងការខូចខាតទាំងស្រុង ខណះពេលដែលម្ចាស់កំពុងតែប៉ះកង់ហើយកូនតូចម្នាក់ដើរមកប៉ះដបសាំងដួលត្រូវចំឆ្នាំងអ៊ុត។ កាលពីវេលាម៉ោង៥និង៣០នាទី រសៀលថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នៅចំណុចផ្លូវ លេខ៥៩៨ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្បីកែវ រាជធានីភ្នំពេញ ។
រោងប៉ះកង់ខាងលើ មានម្ចាស់ឈ្មោះ ម៉េង លី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរប៉ះកង់ ស្នាក់នៅលើចិញ្ចើមខាងលើ ។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា នៅមុន ពេលកើតហេតុជាងប៉ះកង់ខាងលើកំពុងតែប៉ះកង់ ស្រាប់តែកូនអាយុ២ឆ្នាំបានដើរមកប៉ះដបសាំងបណ្តាលឲ្យដួលត្រូវប៉ះឆ្នាំងអ៊ុតបណ្តាលអោយឆាបឆេះក្លាយជាអគ្គីភ័យឆាបឆេះរ៉ឺម៉កមួយគ្រឿង យ៉ាងសន្ធោសន្ធៅ។ភ្លាមៗបង្កអោយមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់១០បំពង់ទើបភ្លើងបានរលត់។
តាមនគរបាលអោយដឹងទៀតថាអគ្គីភ័យនេះបណ្តាលអោយរងការខូចខាតរោង និង រឺម៉ក់១គ្រឿងព្រមទាំងសម្ភារះមួយចំនួនទៀត ។ទោះបីជាយ៉ាងណាពុំបណ្តាលអោយមនុស្ស រងរបួសឡើយ ៕