ដោយ រតនា
ភ្នំពេញ: អគ្គិភ័យឆាបើឆេះផ្ទះឈើប្រកសង្ក័សីចំនួន៣ខ្នងរងការខូចខាតទាំងស្រុង២ខ្នងនិងខូចខាតរោលមួយខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្ទះលេខ ៤៩៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កជាអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ និង បានទំនាក់ទំនងកម្លាំងសមត្ថកិច្ចការិយាល័យពន្តអគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ រលត់ជាស្ថាពរនៅវេលាម៉ោង ០៨និង១០នាទីថ្ងៃខែដដែល។
សមត្ថកិច្ចការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យនៃស្នងការនគរបាលភ្នំពេញ បានឲ្យដឹងថា ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ ជាជំហ៊ានដំបូងកម្លាំងសមត្ថកិច្ចជំនាញ សន្និដ្ឋានថា បណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី និង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៤គ្រឿងក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យរបស់ ការិ. អគ្គិភ័យ : ចំនួន ៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប , រថយន្តជំនួយមានរថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ,រថយន្តបុរីប៉េងហួតចំនួន ០៣គ្រឿង ប្រើប្រាស់អស់ ចំនួន ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប៕