ភ្នំពេញ ៖ រថយន្ត ស៊េរី ទំនើប មួយគ្រឿង បេីក បុក ចំពី ក្រោយ រថយន្ត តាក់ ស៊ី បណ្ដាល ឲ្យ រង ការ ខូច ខាត ។
ហេតុការណ៍ មួយ នេះ កេីត ឡេីង នៅ វេលា ម៉ោង ១ និង ១ ០ នាទី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៤ ខែ កក្កដា ឆ្នាំ ២០២២ នេះ ស្ថិត តាម បណ្ដោយ ផ្លូវ មហាវិថី ម៉ៅសេទុង ក្នុង សង្កាត់ បឹង ត្របែក ខណ្ឌ ចំការមន ។
តាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន បញ្ជាក់ ក្រុម កាងារ ឲ្យ បាន ដឹង ថា ៖ នៅ មុន ពេល កេីត ហេតុ គេ បាន ឃេីញ រថយន្ដ ម៉ាក Mazda 2 មួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2BO-9173 បេីក ដោយ បុរស ម្នាក់ ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ មហាវិថី ម៉ៅសេទុង ក្នុង ទិសដៅ ពី លិច ទៅ កេីត លុះ ពេល ធ្វើ ដំណើរ មក ដល់ ត្រង់ ចំណុច កេីត ហេតុ ក៏ ស្រាប់ តែ មាន រថយន្ត ស៊េរី ទំនើប ម៉ាក Ford Ranger មួយគ្រឿង ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BJ-4711 បេីក ដោយ បុរស ម្នាក់ ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ មហាវិថី ម៉ៅសេទុង ក្នុង ទិសដៅ ស្របគ្នា ក្នុង ស្ថាន ភាព ល្បឿន លឿន អកសឺ ជាន់ ហ្រ្វាំង មិន ទាន់ ក៏ ជ្រុល ទៅ បុក ចំ ពី ក្រោយ រថយន្ត Mazda 2 ចំពី ក្រោយ ពេញ ទំហឹង បណ្ដាល ឲ្យ រងការ ខូចខាត ចំផ្នែក ខាង ក្រោ យ ធ្លាក់ កាង រថយន្ត ចុះ មក ក្រោម ។ ចំណែក ឯ រថយន្ត ស៊េរី ទំនើប ម៉ាក Ford Rang er ទទួល រងការ ខូចខាត ចំផ្នែក ខាង មុខ ជំហៀង ខាង ឆ្វេង យ៉ាង ដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចបានយករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀតផងដែរ។ ៕