CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អភិបាលខណ្ឌច្បាអំពៅ នាំយកអំណោយ មនុស្សធម៍ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ

  • ដោយ: VAN DETH
  • | July 5, 2022
  • | 2:10 pm
អភិបាលខណ្ឌច្បាអំពៅ នាំយកអំណោយ មនុស្សធម៍ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ

ដោយ រតនា

ភ្នំពេញ៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា និងជាអភិបាលខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលទទួលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែង នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ពិធីចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលទទួលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនេះធ្វើឡើងនៅរសៀលថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ក្រោមវត្តមាន លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា និងជាអភិបាលខណ្ឌច្បារអំពៅ និងលោកស្រី ហេង សុវត្ថា បប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។ ក្នុងនោះដែរអំណោយដែលបានចែកជូន ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ,ត្រីខកំប៉ុង មួយយួរ ,ទឹកត្រី មួយយួរ, មី មួយកេះ , សម្ភារៈផ្ទះបាយ និង ថវិកាមួយចំនួន ។

សូមរំលឹកផងដែរថាកាលពីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្ទះលេខ ៤៩៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គិភ័យឆាបើឆេះផ្ទះឈើប្រក សង្ក័សី ចំនួន ៣ខ្នង រងការខូចខាតទាំងស្រុង ២ខ្នង និង ខូចខាតរោលមួយខ្នងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។


សូមបញ្ជាក់ផងដែរថានៅក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យនៃស្នងការនគរបាលភ្នំពេញ សន្និដ្ឋានថា បណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី និង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកចំនួន ១៣ឡាន ស្មើរនឹង ៥៦ម៉ែត្រគូប ទើបរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង ០៨និង១០នាទីថ្ងៃដដែល៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ឥណ្ឌាហាមឃាត់ការគិតថ្លៃសេវានៅតាមសណ្ឋាគារនិងភោជនីយដ្ឋាន

ឥណ្ឌាហាមឃាត់ការគិតថ្លៃសេវានៅតាមសណ្ឋាគារនិងភោជនីយដ្ឋាន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021