ក្លិបបាល់ទាត់អ៊ីតាលី AC Milan បានប្រកាសថាពួកគេបានចុះហត្ថលេខា ជាមួយអតីតខ្សែប្រយុទ្ធ Liverpool កីឡាករ Divock Origi លើការផ្ទេរដោយគ្មានតំលៃខ្លួន។
កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានចាកចេញពីក្រុមហង្សក្រហម Liverpool កាលពីចប់រដូវកាលមុន បន្ទាប់ពីលេងបានរយៈពេល ៨ឆ្នាំ ដោយរូបគេបានចុះហត្ថលេខាលើកិច្ចសន្យាលេងនៅក្លិប AC Milan រហូតដល់ខែមិថុនា ឆ្នាំ២០២៦។
Origi រកបាន៤១គ្រាប់ក្នុងការបង្ហាញខ្លួន ១៧៥ប្រកួតឱ្យក្លិបLiverpool។
គូសបញ្ជាក់ថាកាលពីរដូវកាលមុន AC Milanដែលមានលោក Stefano Pioli ជាអ្នកចាត់ការនោះបានក្លាយជាក្រុមជើងឯក Serie A ជាលើកដំបូងរបស់ពួកគេក្រោយខកខានរយៈពេល ១១ឆ្នាំ៕