CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានាធិបតីស្រីលង្កាស្នើសុំជំនួយពីលោក ពូទីន ដើម្បីទិញប្រេងឥន្ធនៈ

  • ដោយ: VAN DETH
  • | July 7, 2022
  • | 3:33 pm
ប្រធានាធិបតីស្រីលង្កាស្នើសុំជំនួយពីលោក ពូទីន ដើម្បីទិញប្រេងឥន្ធនៈ

ប្រធានាធិបតីស្រីលង្កាបានស្នើសុំជំនួយពីមេដឹកនាំរបស់រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីទិញប្រេងឥន្ធនៈយកមកផ្គត់ផ្គង់ប្រទេស ដែលកំពុងជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៤៨។


លោក Gotabaya Rajapaksa បាននិយាយថា លោកមានការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក ពូទីន។កិច្ចពិភាក្សាបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីថាមពលរបស់ប្រទេសស្រីលង្កាបានព្រមានកាលពីចុងសប្តាហ៍ថាប្រទេសនេះអាចនឹងអស់សាំងក្នុងពេលឆាប់ៗនេះ។


កាលពីថ្ងៃពុធ មនុស្សរាប់រយនាក់បានដើរតាមដងផ្លូវនៃរដ្ឋធានីកូឡុំបូ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
លោក Rajapaksa បានសរសេរសារនៅលើប្រព័ន្ធបណ្ដាញសង្គម Twitter ថា៖ “ខ្ញុំបានស្នើសុំការផ្តល់ជំនួយឥណទានដើម្បីនាំចូលឥន្ធនៈ”។


លោក Rajapaksa ក៏បានបញ្ជាក់ផងដែរថា លោកបានដាក់សំណើឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋធានីមូស្គូ និងរដ្ឋធានីកូឡុំបូឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានផ្អាកជើងហោះហើរនេះកាលពីខែមុន។
លោកបានបន្ថែមថា៖ “យើងបានឯកភាពគ្នាជាឯកច្ឆ័ន្ទថា ការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ គឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីររបស់យើង”។


ប្រទេសនេះបានទិញប្រេងពីរុស្ស៊ីរួចហើយក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយជំរុញការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងអំឡុងពេលមានវិបត្តិ ហើយរដ្ឋាភិបាលបានផ្តល់សញ្ញាថាខ្លួនមានឆន្ទៈក្នុងការទិញបន្ថែមទៀតពីប្រទេសដែលសម្បូរថាមពល។
គួរបញ្ជាក់ផងដែរថា ការប៉ុនប៉ងរបស់លោក Rajapaksa ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងរយៈពេលជាង ៧០ ឆ្នាំ រួមទាំងការធានាការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសឥណ្ឌានិងប្រទេសចិនដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ ថាមពល អាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត រហូតមកដល់ពេលនេះបានបរាជ័យ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រជាពលរដ្ឋហួសចិត្តគិតមិនយល់ លើបញ្ហាមន្ត្រីជំនាញ ពាក់ព័ន្ធចុះ រំកិលរបាំងថ្មពុះចែកទ្រូងផ្លូវ មិនទាន់រំកិលបង្គោលភ្លើង ទុកក្បាលផ្លូវ

ប្រជាពលរដ្ឋហួសចិត្តគិតមិនយល់ លើបញ្ហាមន្ត្រីជំនាញ ពាក់ព័ន្ធចុះ រំកិលរបាំងថ្មពុះចែកទ្រូងផ្លូវ មិនទាន់រំកិលបង្គោលភ្លើង ទុកក្បាលផ្លូវ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021