ដោយ រតនា
ភ្នំពេញ ៖ រថយន្ដ ម៉ាក Lexus GS-300 មួយគ្រឿង បេីកក្នុងសភាពល្បឿនលឿន មិនបាន ប្រយ័ត្ន ក៏ ជ្រុល ទៅ បុក ចំពីមុខបង្គោលភ្លើង បំភ្លឺ ផ្លូវ មួយ ដេីម ពេញ ទំហឹង ដួល ទ្រេត ចំនួន១ ដេីមនិងបណ្តាលឲ្យ រថយន្ដ រួញ ខ្ទិចមួយ កំណាត់ មុខ ។
ហេតុការណ៍ មួយនេះ កេីត ឡេីង កាលពី វេលាម៉ោង ៩ និង៤០នាទី យប់ ថ្ងៃ ទី ៧ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតតាម បណ្តោយ មហាវិថី កម្ពុជា ក្រោម ត្រង់ចំណុចខាងមុខ ភោជនីយដ្ឋាន ថ្មដា ក្នុងសង្កាត់ មនោរម្យ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។
តាមប្រភព ពត៌មានពី ម្ចាស់ រថយន្ត ផ្ទាល់បានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុ គាត់ បេីក បររថយន្ត មួយគ្រឿង ម៉ាក Lexus GS-300 ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BE-6795 បានធ្វើ ដំណើរតាបណ្ដោយ ផ្លូវមហាវិថី កម្ពុជា ក្រោម ក្នុងទិសដៅ ពី កេីត ទៅ លិច ក្នុង ល្បឿន លឿន ។ លុះពេលដែលធ្វើ ដំណើរ គាត់ មិនបាន ដឹង ទេ ថា តាមបណ្ដោយ មហាវិថី កម្ពុជាក្រោមនោះ មាន ការ កែរ ទ្រូងផ្លូវ ថ្មី ខណៈពេលដែល ធ្វើ ដំណើរ មកដល់ ចំនុច កេីត ហេតុខាងលេី មិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅ បុក បង្គោលភ្លើងបំភ្លឺផ្លូវ ថ្មមួយ ដេីមចំពីមុខ ពេញ ទំហឹង ដោយសារ តែ មេីល មិន សូវច្បាស់ បណ្តាល ឲ្យ បង្គោល ភ្លើង បាក់ ទ្រេត ដួល ចំនួន១ដេីម ចំណែកឯ រថយន្ត វិញទទួលរងការខូចខាត ខ្ទិចមួយ កំណាត់ខាង មុខ ទាំង ស្រុង ។
ក្រោយ កេីតពេល ហេតុ សមត្ថកិច្ច ជំនាញ បានធ្វេីការវាស់វែង រួចយករថយន្តទៅរក្សា ទុក បណ្តោះអាសន្ន នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក នៃ ស្នង ការ នគរបាល រាជធានី ភ្នំពេញ រងចាំធ្វេីការ ដោះស្រាយ ទៅតាមនិតិវិធី។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម សំដែងការហួសចិត្ត គិតមិនយល់ ទៅលើអាជ្ញារធ ពាក់ព័ន្ធដែល រំកិលរបាំងថ្មពុះចែកទ្រូងផ្លូវទៅម្ខាង តែបែជាទុកបង្គោលភ្លើងកណ្ដាលផ្លូវ ថែមទាំងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ហើយមយយវិញទៀតគឺ មិនដាក់សញ្ញា សម្គាល់អ្វីនោះទេ និង បានសំណូមពរដល់អាជ្ញាធរដែលពាក់ព័ន្ធ មានដំណោះស្រាយលើបញ្ហានេះផង៕