CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំប្រេស៊ីល៖ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីបរាជ័យ

  • ដោយ: VAN DETH
  • | July 8, 2022
  • | 1:48 pm
មេដឹកនាំប្រេស៊ីល៖ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីបរាជ័យ

ប្រធានាធិបតីប្រេស៊ីលលោក ជ៊ែរ ប៊ុលសូណារ៉ូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ីមិនមានប្រសិទ្ធភាពទេ។ការអត្ថាធិប្បាយរបស់លោក ប៊ុលសូណារ៉ូ ដែលទើបតែបានជួបជាមួយលោក ពូទីន កាលពីប៉ុន្មានថ្ងៃមុននេះ ទំនងជាអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន ដែលមុននេះបានរិះគន់លើការចូលរួមរបស់ប្រេស៊ីលជាមួយរុស្ស៊ី។


លោក ប៊ុលសូណារ៉ូ បានប្រាប់អ្នកគាំទ្រថា៖ “របាំងសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិក និងអឺរ៉ុបដាក់លើរុស្ស៊ីមិនដំណើរការទេ ជំហររបស់ខ្ញុំចំពោះលោកពូទីននិងសង្រ្គាមគឺមានតុល្យភាព”។មេដឹកនាំប្រេស៊ីលបាននិយាយថា ជំហរនេះបានធ្វើឱ្យលោកទទួលបានជីសម្រាប់វិស័យកសិកម្មដ៏ធំរបស់ប្រទេសប្រេស៊ីលពីប្រទេសរុស្ស៊ី។ លោកក៏បានលើកឡើងផងដែរថា ប្រទេសរុស្ស៊ីបានចែករំលែកកង្វល់របស់ប្រេស៊ីលចំពោះអធិបតេយ្យភាពនៃព្រៃអាម៉ាហ្សូន។


លោកប្រធានាធិបតីជារឿយៗបានថ្លែងពីការរិះគន់ពីសំណាក់ប្រជាជាតិដទៃទៀតអំពីការគ្រប់គ្រងព្រៃឈើរបស់លោកថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសប្រេស៊ីល។នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ពូទីន បាននិយាយថា វាច្បាស់ណាស់ថា ទណ្ឌកម្មរបស់លោកខាងលិចកំពុងបង្កការលំបាក ប៉ុន្ដែមិនបង្កការលំបាកដូចអ្វីដែលអ្នកផ្ដួចផ្ដើមគំនិតចង់បាននោះឡើយ។


គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាកន្លងទៅ លោក ប៊ុលសូណារ៉ូ និងលោក ពូទីន បានពិភាក្សាគ្នាអំពីសន្តិសុខស្បៀងអាហារពិភពលោកនៅក្នុងការហៅទូរស័ព្ទមួយ ហើយបានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ម៉ាកាវសម្រេចប្រើសណ្ឋាគារ កាស៊ីណូបន្ថែមទៀតសម្រាប់ប្រើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ

ម៉ាកាវសម្រេចប្រើសណ្ឋាគារ កាស៊ីណូបន្ថែមទៀតសម្រាប់ប្រើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021