CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកអាបេ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ បុរសអាយុ៤១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន

  • ដោយ: VAN DETH
  • | July 8, 2022
  • | 4:52 pm

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំដើមទ្រុង កំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន។ប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់។
សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារមិនមានសញ្ញាជីវិតអ្វីឡើយ។

សាក្សីម្នាក់ដែលនៅក្នុងហេតុការណ៍និយាយថា លោក Abe បានដួលសន្លប់ភ្លាមៗ បន្ទាប់ពីត្រូវគ្រាប់ទី ២ ចំដើមទ្រូង ។
សាក្សីខាងលើដដែលបានបន្ថែមថា នៅគ្រាប់ទី ១ គេមិនបានឃើញនរណាម្នាក់ដួលនោះទេ ប៉ុន្តែក្រោយមកលោក Abe បានដួលភ្លាមៗ នៅពេលដែលការបាញ់ប្រហារគ្រាប់ទី ២ ។

ចំណែកខ្មាន់កាំភ្លើងដែលចាប់ខ្លួនបាននោះឈ្មោះ Yamagami Tetsuyaមានអាយុ ៤១ ឆ្នាំ។ប៉ូលិសបានចោទប្រកាន់ខ្មាន់កាំភ្លើងពីបទប៉ុនប៉ងមនុស្សឃាតនិងបានដកហូតកាំភ្លើង១ដើមផងដែរ។

សូមជម្រាបថាលោក Abe វ័យ ៦៧ ឆ្នាំត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃសុក្រ ខណៈលោកកំពុងថ្លែងសុន្ទរកថាលើដងផ្លូវ ដើម្បីប្រមូលការគាំទ្រចំពោះបេក្ខជនគណបក្សសេរីប្រជាធិបតេយ្យមុនការបោះឆ្នោតសភាជាន់ខ្ពស់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យខាងមុខនេះ ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សង្ស័យស្រវឹង បើករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

សង្ស័យស្រវឹង បើករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021