CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកឧត្តម គន់ គីម ណែឱ្យមន្ត្រីរៀបចំលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព

  • ដោយ: VAN DETH
  • | July 13, 2022
  • | 10:57 am
ឯកឧត្តម គន់ គីម ណែឱ្យមន្ត្រីរៀបចំលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព

អត្ថបទ÷ជួន បូណា និងរូបភាព
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់មន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមបណ្តាខេត្ត ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួនអន្តរាគមន៍ ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទៅរកទីទួលសុវត្ថិភាព ខណៈតំបន់មួយចំនួននៅខេត្តព្រះសីហនុ កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ប្រសិនបើករណីជំនន់ទឹកភ្លៀងបន្តឡើងខ្លាំង សូមប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឬក៏ការណែនាំរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ដើម្បីជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះដែរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួន ដើម្បីអន្តរាគមន៍នៅពេលណាមានសភាពការណ៍កើតឡើងបន្ទាន់ ក្រោយពីលេខាធិការដ្ឋានរបស់ខេត្ត អស់លទ្ធភាពក្នុងការដោះស្រាយ ដូច្នេះ អគ្គលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិនឹងធ្វើបញ្ជូនកម្លាំងអន្តរាគមន៍ភា្លមៗ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទាក់ទងជាប់ដោយផ្ទាល់ជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ស្តីពីបញ្ហាជំនន់ទឹកភ្លៀង បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ស្ថានភាពនេះនឹងបន្តអូសន្លាយរហូតដល់ថ្ងៃទី១៤ ខែកក្កដា នឹងអាចបន្តជាច្រើនថ្ងៃបន្ថែមទៀត ។

ឯកឧត្តមក៏បានអំពាវនាវដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ក៏ដូចជាខេត្តដ៏ទៃទៀតបន្តយកចិត្តទុកដាក់ និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៍មាន និងរបាយការណ៍ស្តីដើម្បីពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចក៏បានត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលានេះផងដែរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នគរបាលបញ្ជូនខ្លួនជនជាតិចិន ចំនួន១១នាក់ទៅតុលាការ ពាក់ព័ន្ធករណកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន

នគរបាលបញ្ជូនខ្លួនជនជាតិចិន ចំនួន១១នាក់ទៅតុលាការ ពាក់ព័ន្ធករណកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021