ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Rodri បានព្រមព្រៀងពង្រីកកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំទៀត ដោយនឹងរួមរស់ជាមួយក្លិប Manchester City រហូតដល់ឆ្នាំ២០២៧។
កីឡាករ វ័យ ២៦ឆ្នាំខាងលើ ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្រោយផ្ទេរមកពីក្លិប Atletico Madrid ក្នុងតម្លៃ ៦២.៨លានផោនកាលឆ្នាំ២០១៩ ខណៈមកដល់ពេលនេះរូបគេបានរួមចំណែកជួយក្លិប មានរហ័សនាមមេឃឈ្នះពានលីគកំពូលអង់គ្លេស Premier League ២ដង, EFL Cup ២ដងនិងពាន FA Community Shield 2019។
គូសបញ្ជាក់ថាRodri ជាកីឡាករជម្រើសជាតិអេស្ប៉ាញ ក៏បានរងជើងឯកពានអឺរ៉ុប UEFA Champions League 2020-21 ជាមួយមេឃខៀវ ខណៈរូបគេបង្ហាញខ្លួនបាន ១៥១ប្រកួត និងរកបាន ១៣គ្រាប់ផផដែរក្នុងរយៈពេល ៣រដូវកាល៕