CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អ្នកបើក លឿន ខ្វះការប្រុងប្រយ័ត្នបានបុកអ្នកជិះកង់តាមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

  • ដោយ: VAN DETH
  • | July 14, 2022
  • | 1:23 pm
អ្នកបើក លឿន ខ្វះការប្រុងប្រយ័ត្នបានបុកអ្នកជិះកង់តាមផ្លូវបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

(ឧត្តរមានជ័យ) អ្នកបើកបររថយន្តម៉ាក កូរ៉ូឡាខ្វះការប្រុងប្រយ័ត្ន ទៅបុកបរុសវ័យចំណាស់ម្នាក់កំពុងធ្វើដំណើជិះកង់តាមផ្លូវ ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុស្ថិតនៅត្រង់ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ពលរដ្ឋដែលបានឃើញហេតុការណ៏នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៣ ខែ កក្តដា ឆ្នាំ ២០២២ វេលាម៉ោង ១៤និង១០ នាទី ។

មន្ត្រីនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ធាននគរបាលខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២២ថា មានករណីគ្រោះថ្នាក់ចរាចរណ៏នៅត្រង់ចំណុចខាងលើនេះបង្កឡើងរវាងរថយន្តនិងអ្នកជិះកង់បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសស្រាលម្នាក់នៅកន្លែងកើតហេតុចំណែកអ្នកបើកបរបានរងរបួសស្រាល។
មន្ត្រីនគរបាលចរាចរណ៍ដ៏ដែលបានបញ្ជាក់បន្ថែមថា រថយន្តដែលបានបង្កហេតុម៉ាក To YoTA Corolla (កូរ៉ូលឡា)ពណ៌ ទឹកមាស ផលិតឆ្នាំ ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ2F-2478 (ទិសដៅពីជើងទៅត្បូង) បើកបរដោយបុរសម្នាក់ឈ្មោះ ឯក សុធា ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ទាហាន (មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព) មានទីលំនៅស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (រងរបួសស្រាល)។


ចំណែកអ្នកជិះកង់ ពណ៌ ស(ទិសដៅពីត្បូងទៅជើង)ជាជនរងគ្រោះមានឈ្មោះ គាំ វឿ ភេទ ប្រុស អាយុ ៥៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)។
នៅក្នុងហេតុការនោះបើតាមនគរបាលជំនាញផ្នែកចរាចរណ៏ពេលចុះទៅពិនិត្យវាស់វែងកន្លែងកើតហេតុផ្ទាល់ជាក់ស្តែងឃើញថាស្ថានភាព ផ្លូវលំក្រាលគ្រួសក្រហម៖ ផ្លូវត្រង់
មូលហេតុ ៖ មកពី រថយន្តបើកបរមិនប្រកាន់ស្តាំហើយរថយន្តក្រោយពីបុកកង់រួចក៏បន្ថែមល្បឿនធ្លាក់ទៅក្នុងប្រឡាយបណ្តាលឲ្យ រងនូវការខូចខាតធ្ងន់,ផ្នែកកង់និងកន្លែងដទៃផ្សេងមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ក្រោយកើតហេតុរួចសមត្ថកិច្ចជំនាញផ្នែកចរាចរណ៏បានធ្វើកំណត់ហេតុ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសម្ភារះរួមនិងវត្ថុតាងរថយន្តនិងកង់ទាំងពីរគ្រឿងខាងលើត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីបន្តដោះស្រាយទៅតាមនីតិវិធី។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ខ្សែភ្លើង ដាច់ ធ្លាក់ដាច់ចុះក្រោមដួលបង្គោលភ្លេីងមួយដេីម ដោយសារថយន្តយក្ស បើកទាក់

ខ្សែភ្លើង ដាច់ ធ្លាក់ដាច់ចុះក្រោមដួលបង្គោលភ្លេីងមួយដេីម ដោយសារថយន្តយក្ស បើកទាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021