ក្លិបបាល់ទាត់ Bayern Munich ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារJuventusកីឡាករ Matthijs de Ligt ហើយក្រោយមានពាក្យចចាមអារ៉ាមថាចង់បានមួយរយៈមុន។
អ្នកកាសែតកីឡាអ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា នៅដំណាក់កាលចុងក្រោយ Bayern Munich បានដាក់សំណើចំពោះ Matthijs de Ligtដែលមានវ័យ២២ឆ្នាំ ក្នុងតម្លៃ៧០ លានដុល្លារអាមេរិក បូកជាមួយប្រាក់បន្ថែមផ្សេងៗ ១០ លានដុល្លារទៀត។ចំណែកJuventus ក៏បានយល់ព្រមនឹងសំណើនេះដែរ ហើយកិច្ចសន្យាផ្លូវការនឹងត្រូវបញ្ចប់នៅសប្តាហ៍នេះ។
គូសបញ្ជាក់ថាតាមរយៈការព្រមព្រៀងរវាងក្លិបនិងភ្នាក់ងារខ្សែការពារសញ្ជាតិហូល្លង់ រូបនេះនឹងទទួលបានកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ឆ្នាំ ២០២៧៕