ដោយ រតនា
ភ្នំពេញ៖ យុវជន ចំនួន ២ នាក់ជិះម៉ូតូមួយគ្រឿង បុកចំពីមុខរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ១០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៤០ កែងផ្លូវមហាវិថីព្រះសុធារស ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុបានឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BD-3197 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៤០ ក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលេី ក៏ស្រាប់តែមានម៉ូតូម៉ាកHonda Scoopy Club មួយគ្រឿង ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1JJ-5349 បើកដោយយុវជនចំនួន ២ នាក់ ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ព្រះ សុធារស បត់ តាម បណ្ដោយ ២៤០ ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនលឿន អកសឺចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្សខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ធ្ងរទាំង២ ត្រូវ បាន រថយន្តសាមុយសម្ភពណាត្រាបឹងទំពុន ដឹក បញ្ជូន ទៅ សង្រ្គោះ បន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង រួចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕