CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

វិភាគ៖ ពេលត្រឹម២.៥វិនាទីអាចប្រែវាសនាលោក អាបេ បាន

  • ដោយ: VAN DETH
  • | July 19, 2022
  • | 4:22 pm
វិភាគ៖ ពេលត្រឹម២.៥វិនាទីអាចប្រែវាសនាលោក អាបេ បាន

អ្នកជំនាញផ្នែកសន្តិសុខចំនួនប្រាំបីនាក់ដែលបានពិនិត្យមើលវីដេអូធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយថា គ្រាប់កាំភ្លើងទីពីរផ្ទុះក្នុងរយៈពេល ២.៥ វិនាទី បន្ទាប់ពីគ្រាប់ទីមួយ ហើយអង្គរក្សអាចជួយសង្រ្គោះជីវិតលោកបាន ប្រសិនបើពួកគេយកខ្លួនរងឬរុញចេញ។


អ្នកជំនាញជប៉ុន និងអន្តរជាតិបាននិយាយថា ការបរាជ័យក្នុងការការពារលោក អាបេ ពីការបាញ់គ្រាប់ទី២ បានកើតឡើង ដែលនេះជាការធ្វេសប្រហែសផ្នែកសន្តិសុខ រហូតឈានដល់ការធ្វើឃាតនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។


អាជ្ញាធរជប៉ុន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីសីដា បានទទួលស្គាល់បញ្ហាផ្នែកសន្ដិសុខ ហើយប៉ូលិសនិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេត។បន្ថែមពីលើការលើកឡើងរបស់អ្នកជំនាញសន្តិសុខ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានសាកសួរសាក្សីប្រាំមួយនាក់នៅកន្លែងកើតហេតុ និងពិនិត្យមើលវីដេអូជាច្រើនដែលមាននៅលើអ៊ីនធឺណិត ថតពីមុំផ្សេងៗគ្នា ដើម្បីមើលវិធានការសន្តិសុខ មុនពេលលោក អាបេ ត្រូវបានគេធ្វើឃាត។


សន្ដិសុខមិនបានឈរការពារលោក អាបេ វ័យ ៦៧ ឆ្នាំនៅពីក្រោយខ្នងឡើយ ខណៈពេលដែលលោកកំពុងឈេរថ្លែងសារនៅលើផ្លូវសាធារណៈ ហើយជនដែលបានបាញ់លោកមានឈ្មោះថា Tetsuya Yamagami អាយុ ៤១ ឆ្នាំ។ ជនបង្កបានដើរសំដៅមករកលោក អាបេ ដោយសន្ដិសុខពុំបានឆែកឆេររកអាវុធឡើយ។


លោក Kenneth Bombace ប្រធានក្រុមហ៊ុន Global Threat Solutions ដែលផ្តល់សេវាសន្តិសុខជូនលោក ចូ បៃឌិននៅពេលលោកជាបេក្ខជនប្រធានាធិបតីបាននិយាយថា៖ “ពួកគេគួរតែបានឃើញអ្នកវាយប្រហារដោយចេតនា ហើយដើរឆ្ពោះទៅទិសដែលនាយករដ្ឋមន្ត្រីបែរខ្នង និងធ្វើអន្ដរាគមន៍”។កាសែត Yomiuri បាននិយាយថា លោក Yamagami បានចូលមកក្បែរលោក អាបេ ប្រហែល ៧ ម៉ែត្រនៅពេលបាញ់គ្រាប់ទីមួយដែលបាញ់ខុស និងដើរចូលជិតប្រហែល ៥ ម៉ែត្រនៅពេលបាញ់គ្រាប់ទីពីរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Arsenalយកបានខ្សែការពារMan City កីឡាករZinchenkoក្នុងតម្លៃខ្លួន៣០លានផោន

Arsenalយកបានខ្សែការពារMan City កីឡាករZinchenkoក្នុងតម្លៃខ្លួន៣០លានផោន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021