កំពង់ឆ្នាំង: រថយន្តដឹកឈើប្រណិត ប្រភេទធ្នង់ចំនួន២២ ដុំ លោតឆ័ត្រ ត្រូវកម្លាំងមូលដ្ឋាន អ.ហ ក្រុងកំពង់ឆ្នាំង ឃាត់ចាប់បាន។ការឃាត់ចាប់រថយន្ត ខាងលេីនេះធ្វេីឡេីងនៅវេលាម៉ោងប្រមាណ០២៖១៥នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចមុខអាហារដ្ឋានត្រីដំរីមាស ស្ថិតក្នុង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
រថយន្តដែកសមត្ថកិច្ច អ.ហ ឃាត់ចាប់បានម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២A-៥៣៨៣ និង ជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ អ៉ឹម សេត ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលលើកឈើ រស់នៅភូមិអង្គតានន ឃុំរលាងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែក អ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់)។
វត្ថុតាងដកហូតមានរថយន្ត ចំនួន ០១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ឈេីប្រភេទធ្នង់ ចំនួន ២២ដុំ ទូរស័ព្ទចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនិតិវិធី។