CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្ត​បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

  • ដោយ: VAN DETH
  • | July 21, 2022
  • | 3:15 pm
ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្ត​បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ដោយ រតនា

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យនិងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូសចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយដួលបោកក្បាលនៅនិងថ្នល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣កែងនិងផ្លូវ៣៥០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។សពជនរងគ្រោះ មានឈ្មោះយ៉ែមផាត ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកើតហេតុគាត់បាន ឃើញបុរសម្នាក់រួមដំណើរជាមួយនិងមនុស្ស៥នាក់ទៀតមានស្រីនិងប្រុសបានបើករថយន្តម៉ាកតូយូតាព្រូសពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AV-2435 បើកបរតាមបណ្តោយផ្លូវ១៦៣ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យមលុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែមានយុវជន២នាក់ជិះម៉ូតូធន់ធំមួយគ្រឿងពណ៌ខៀវជិះឌុបគ្នាតាមបណ្តោយផ្លូវ៣៥០ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនខណះមកដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូសចំពាក់កណ្តាលទ្វារចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលអោយដួលប៉ើងចេញពីម៉ូតូបោកក្បាលនៅនិងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណះពេលបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យដោយជនរងគ្រោះមានឈ្មោះយ៉ែមផាតរងរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់នៅឯមន្ទីពេទ្យតែម្តងចំណែកឯយុវជនម្នាក់ទៀតរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ដើម្បីសាកសួរបន្ត រួចទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ជំនាញក្រុងឲ្យចុះមកពិនិត្យនិងវាស់វែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយនៅពេលក្រោយ។ចំណែកសពធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
De Jong បដិសេធមិនចូលរួមជាមួយ Man Utd ទោះបីជាមានការយល់ព្រមពីBarcelona ក៏ដោយ

De Jong បដិសេធមិនចូលរួមជាមួយ Man Utd ទោះបីជាមានការយល់ព្រមពីBarcelona ក៏ដោយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021