ខេត្តកំពង់ឆ្នាំង :
រយ:ពេល៣ថ្ងៃរហូតដល់ថ្ងៃទី២២កក្កដា២០២២ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះនៅផ្នែកខាងលើនិងគ្របដណ្តប់គ្រប់ទីកន្លែងទឹកស្ទឹង.បឹង.អូតូចធំ.វាលស្រែពោពាសទៅដោយទឹកក្នុងខេត្តកំពង់ឆ្នាំងនៅពេលថ្ងៃភ្លៀងបានធ្លាក់នៅពេលថ្ងៃនិងពេលយប់ដែលធ្វើអោយជំនន់ទឹកភ្លៀងជនធ្លាក់មកផ្នែកខាងក្រោមៗខណះទ្វាទឹកមូយចំនួននៅចំណុចខាងលើៗត្រូវបានបើកដើម្បីបញ្ជៀសជំនន់ទឹកភ្លៀងកុំអោយបាក់ទំនប់.បាក់ផ្លូវ.និងផ្ទះអ្នកស្រុកនៅផ្នែកស្រុកខាងលើៗ ។
ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោក.ដោកប៊ុនថុន.បានឲ្យដឹងនៅរសៀលថ្ងៃទី២២ កក្កដា ២០២២នេះថាស្ថានភាពកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមមានកម្ពស់៥.៤៥ម៉ែត្រ បើធៀបនឹងថ្ងៃទី១៥ កក្កដា ២០២១ ទឹកទន្លេមានកម្ពស់៣.៩០ម៉ែត្រ ដោយឡែកស្ថានភាពទឹកភ្លៀងធ្លាក់មាន៨ស្រុកមានកម្រិត៦៨.៨មីលីម៉ែត្រនៅស្រុកជលគីរី។
អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម.ស៊ុនសុវណ្ណារិទ្ធ.ក៍ដូចជាប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោកដោកប៊ុនថុនតែងតែបានធ្វើការអំពាវនាវហើយអំពាវនាវទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិមានភ្លៀង ផ្គរ.ខ្យល់កន្ត្រាក់.ក្នុងនោះបងប្អូនប្រជាពលរដ្ឋរសនៅនិងធ្វើដំណើរទៅមកតាមដងទន្លេក៍ដីចជាផ្លូវគោកសូមមានការប្រុងប្រយត្ន័ូដូចគ្នាហើយត្រូវរូតរះវិលត្រឡប់ចូលផ្ទះអោយបានទាន់ពេលវេលាដើម្បីជៀសផុតពីគ្រោះធម្មជាតិកើតឡើងផ្សេងៗដែលអាចធ្វើឲ្យបងប្អូនជួបប្រទះនូវបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុផងដែរ ។
បើយោងតាមរបាយការណ៍គ្រោះមហន្តរាយខេត្តកំពង់ឆ្នាំងដែលយើងទទួលបាននៅថ្ងៃទី២២កក្កដា២០២២បញ្ជាក់ឲ្យដឹងថានៅក្នុងខែកក្កដា២០២២ នេះកើតមានគ្រោះថ្នាក់ដោយធម្មជាតិដែលបណ្តាលអោយរងការខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នង.ងាប់ក្របីពីរក្បាល.និងមនុស្សម្នាក់បានលង់ទឹកស្លាប់ហើយបណ្ដាលអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ.ទំនប់ .មួយចំនួននៅក្នុងឃុំជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំង៕