ដោយ រតនា
ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តល្បឿនលឿន សង្ស័យថាស្រវឹងបេីករេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២ កង់និងបណ្តាលឲ្យរថយន្តរងការខូចខាត។
ហេតុការណ៍មួយនេះកេីតឡេីនៅវេលាម៉ោង១២ និង៤០ នាទីរំលងអាធាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា៖ នៅមុនពេលកេីតហេតុគេបានឃេីញ រថយន្តស៊េរីទំនេីបម៉ាក Lexus LX-570 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-3333 បេីកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជេីងលុះពេលធ្វេីដំណេីរមកដល់ត្រង់ចំណុចកេីតហេតុស្តុបមេភ្លេីង ដោយបេីកបរក្នុងស្ថានភាពល្បឿនលឿន សង្ស័យថាស្រវឹង ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់ចំនួន២ ផ្ទាំង។ រថយន្តមិនព្រមឈប់ដោះស្រាយទេក៏បន្តធ្វេីដំណេីរបេីករត់គេចខ្លួនចេញពីកន្លែងកេីតហេតុតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស ឆ្ពោះ ទៅស្តុបពេទ្យចិនដល់ចំណុចផ្លូវ២៤២ ទេីបប្រជាពលរដ្ធដែលឃេីញហេតុការណ៍ជិះតាមឃាត់រថយន្តបានភ្លាមៗនិងប្រគល់ឲ្យសម្ថកិច្ចមូលដ្ធានធ្វេីការតាមជំនាញ។
ក្រោយពេលកេីតហេតុសម្ថកិច្ចជំនាញបាន ធ្វេីការវាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនិតិវិធី៕