ក្រុម Dortmund ចាប់ផ្ដើមចរចារយកខ្សែប្រយុទ្ធ Luis Suarez មករួមក្រុមនារដូវកាលដោះដូរកីឡាករនេះ ក្រោយពីខ្សែប្រយុទ្ធសំខាន់របស់ខ្លួន Sebastian Haller មានជំងឺ។
កីឡាករ Sebastian Haller ត្រូវបានរកឃើញជំងឺដុះសាច់នៅក្នុងពងស្វាសកាលពីថ្ងៃចន្ទកន្លងទៅ ។ ដោយសារតែរបួសនេះត្រូវការសម្រាករយៈពេលយូរដើម្បីព្យាបាល ទើបពេលនេះក្រុម Dortmund ចាប់ផ្ដើមស្វែងរកកីឡាករថ្មីមកជំនួសរូបគេ។ ដោយពេលនេះក្លិបសំលឹងឃើញ Suarez ដែលជាខ្សែប្រយុទ្ធសំបូរដោយបទពិសោធកំពុងទំនេរ។
ក្រុមមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់នេះទំនងជានឹងយកកីឡាករអ៊ុយរ៉ាហ្គាយ ខាងលើ មកជួយក្រុមនៅរដូវកាលនេះខណៈការចរចាបានចាប់ផ្ដើម ព្រោះអតីតកីឡាករ Barcelona រូបនេះចង់រកក្រុមថ្មីលេងឱ្យបានទៀងទាត់៕