CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាមេរិកនឹងបញ្ជូនមីស៊ីល HIMARS ថែមទៀតទៅឱ្យអ៊ុយក្រែន

  • ដោយ: VAN DETH
  • | July 22, 2022
  • | 3:00 pm
អាមេរិកនឹងបញ្ជូនមីស៊ីល HIMARS ថែមទៀតទៅឱ្យអ៊ុយក្រែន

សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធមីស៊ីលHIMARS ដល់អ៊ុយក្រែន បួនគ្រឿងបន្ថែមទៀត ខណៈដែលយោធារុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួន។រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រកាសជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណែតមួយកាលពីថ្ងៃពុធ។


លោកAustin បាននិយាយថា៖«នេះគឺជាដំណាក់កាលដ៏សំខាន់នៃជម្លោះ។ ដូច្នេះហើយ ការគាំទ្ររួមរបស់យើងសម្រាប់អ៊ុយក្រែនគឺសំខាន់និងបន្ទាន់»។គណៈប្រតិភូមកពីប្រទេសប្រហែល៥០បានចូលរួមក្នុងការប្រមូលផ្តុំលើកទីបួនដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន។


រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានពន្យល់ថា កងកម្លាំងរុស្ស៊ីកំពុងបន្តការបាញ់ផ្លោងយ៉ាងខ្លាំងក្លា ដើម្បីពង្រីកតំបន់ដែលពួកគេគ្រប់គ្រងនៅភាគខាងកើតអ៊ុយក្រែន។HIMARS គឺជាប្រព័ន្ធបាញ់គ្រាប់រ៉ូកែត ដែលក្នុងនោះគ្រាប់រ៉ូកែត៦គ្រាប់ត្រូវបានបំពាក់ ហើយសមត្ថភាពក្នុងការបាញ់របស់វាមានចម្ងាយចន្លោះពី៦០ទៅ១០០ គីឡូម៉ែត្រ និងអាចធ្វើការផ្លាស់ប្តូរទីតាំងបានយ៉ាងឆាប់រហ័សបំផុត។អាមេរិកបានផ្គត់ផ្គង់អ៊ុយក្រែន នូវប្រព័ន្ធមីស៊ីលខាងលើនេះចំនួន ១២ គ្រឿងរួមមកហើយ។ កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់ពួកគេដើម្បីវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្ស៊ីនិងគោលដៅយោធាផ្សេងទៀត។


បន្ទាប់ពីកិច្ចប្រជុំនោះលោក Austin បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងបន្តការបាញ់ផ្លោងដោយឥតឈប់ឈររបស់ខ្លួន ដោយពណ៌នាថាវាជា “យុទ្ធសាស្ត្រដ៏ឃោរឃៅ ប្រៀបទៅនឹងភាពរន្ធត់នៃសង្គ្រាមលោកលើកទីមួយ”។
លោកបានបន្តថា៖ «អ៊ុយក្រែនត្រូវការកាំភ្លើង និងគ្រាប់រំសេវដើម្បីទប់ទល់ដើម្បីការពារ និងវាយបកវិញ» ដោយបន្ថែមថា អាមេរិកកំពុង «ប្រឹងប្រែងជាខ្លាំងក្នុងការរក្សានិងបង្កើនសន្ទុះនៃការបរិច្ចាគ»។


ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានស្វាគមន៍ជំនួយយោធាបន្ថែមនេះ។នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា៖ «វានឹងចាំបាច់ក្នុងការបង្កើនការផ្គត់ផ្គង់អាវុធទំនើបដល់អ៊ុយក្រែន ដើម្បីផ្តល់ឱ្យរដ្ឋរបស់យើងនូវការការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព»៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Alves ទៅចូលរួមជាមួយក្រុម Pumasនៅលីគមិចសិកូក្រោយចាកចេញពី Barcelona

Alves ទៅចូលរួមជាមួយក្រុម Pumasនៅលីគមិចសិកូក្រោយចាកចេញពី Barcelona

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021