ខ្សែការពារវ័យជ្រេ Dani Alves ត្រៀមចុះកុងត្រា ដោយគ្មានតម្លៃខ្លួន ជាមួយក្លិប Pumas UNAM នៃក្របខណ្ឌ Liga MXរបស់ប្រទេស ម៉ិកស៊ិក ។
ជាការពិតណាស់ បន្ទាប់ពីចូលរួមជាលើកទី២ ជាមួយ Barcelona បាន ១ រដូវកាលAlves ត្រូវបានក្លិបបដិសេធមិនបន្តកុងត្រាថ្មី ក្រោយកុងត្រាចាស់ផុតសុពលភាព។ ដូច្នេះហើយខ្សែការពារសញ្ជាតិ ប្រេស៊ីល វ័យ ៣៩ ឆ្នាំខាងលើបានសម្រេចចិត្តទៅចូលរួមជាមួយ Pumas ដែលជាក្លិបនៅក្នុងប្រទេស ម៉ិកស៊ិក។
Alves បានព្រមព្រៀងចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយ Pumas ដោយអមជាមួយជម្រើសបន្តកុងត្រាថ្មីបន្ថែមទៀត។
គូសបញ្ជាក់ថាខ្សែការពារខាងលើបានចាប់ផ្ដើមអាជីពនេះតាំងពីឆ្នាំ២០០១មក ដោយធ្លាប់បានលេងឱ្យក្លិបជាច្រើនដូចជា Sevilla, Barcelona, Juventus, Paris Saint Germain និង Sao Paulo ជាដើម៕