ដោយៈចាន់តូ
ភ្នំពេញ : យុវជន ប្រុស ស្រី មួយ ក្រុមមាន គ្នា ប្រាំ បី នាក់ នាំ គ្នា ផឹក ស៊ី នៅ លើ ផ្លូវ រថទះភ្លេីង ខ្វះ ការ ប្រុងប្រយ័ត្ន ត្រូវបាន រថភ្លើង បេីក បុក កិន បណ្ដាល ឲ្យ រង របួស ធ្ងន់ បី នាក់ កាល វេលា ម៉ោង ៨យប់ ថ្ងៃ ទី ២៤ខែ កក្កដា ឆ្នាំ ២០២២នៅ ចំណុច ភូមិ គំរាង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
តាម បុរស ម្នាក់ ក្នុង ចំណោម ដែល ផឹក ស៊ី ជា មួយ ជនរងគ្រោះ ទាំង បី នាក់ បាន និយាយ ប្រាប់ ថា នៅ មុន ពេល កេីត ហេតុ ពួកគាត់ បាន បបួល គ្នា ទិញ ស្រា និង សាច់ ក្លែមយក មក នាំ គ្នា អង្គុយ ផឹក ស៊ី នៅ លើ ផ្លូវ រថភ្លើង ចំនួន ប្រាំ បីនាក់ ក្នុងនោះមាន ស្រី ម្នាក់ កំពុង តែ អង្គុយ ផឹក ស៊ីបណ្ដេីរ ជជែក គ្នា លេង បណ្ដើរ ក៏ ស្រាប់ តែ មាន រថ ភ្លេីង មួយ គ្រឿង បាន បេីក បរ មក ដោយ អត់ បេីក ភ្លេីង បំភ្លឺផ្លូវ ជា សញ្ញា ក៏ បុក ពួក គាត់ ដែល កំពុង តែ អង្គុយ ផឹក ស៊ី បណ្ដាល ឲ្យ រង របួស ធ្ងន់ បី នាក់ ក្នុង នោះ មាន ប្រុស ពីរ នាក់របួសដាច់ជើង ម្នាក់ និងស្រីម្នាក់ សន្លប់ស្ដូក។
ចំណែក ប្រាំនាក់ ទៀត បាន ងើប រត់ គេច ខ្លួន ផុត ដោយ មិន មាន រង របួស អី្វ ទេ ភ្លាម ៗ នោះ ដែរ ជនរងគ្រោះ ទាំង បី នាក់ ត្រូវ បាន រថយន្ត ឯក ជន ដឹក យក ទៅ សង្គ្រោះ បន្ត បន្ទាប់ គ្នា ភ្លាម ៗ ។ ចំណែក រថភ្លើង បាន បេីក បន្ត ដំណើរទៅបាត់។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចុះ ដល់កន្លែងកើតហេតុ យក ម៉ូតូ ជនរងគ្រោះ ចំនួន ពីរ គ្រឿង ទៅ រក្សា ទុក រងចាំ ជនរងគ្រោះមកទទួលយកទៅវិញ៕