អ្នកចាំទី David de Gea បានបង្ហើបថារូបគេចង់លេងឱ្យក្រុមបិសាចក្រហម Manchester United ដោយមិនមានបំណងចង់ចាកចេញទៅក្លិបផ្សេងទេពោលគឺចង់ចូលនិវត្តន៍នៅទីនោះតែម្ដង។
នៅរដូវកាលថ្មីនេះDe Gea បានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយ។ តែ អ្នកចាំទីវ័យ៣១ឆ្នាំរូបនេះអះអាងថាមានទំនុកចិត្តនឹងទទួលបានកុងត្រាថ្មីបន្ថែមទៀតនៅចប់រដូវកាល ខណៈសាមីខ្លួនផ្ទាល់ក៏មិនមានបំណងចង់ចាកចេញទៅលេងនៅក្លិបណាទៀតដែរ។
កីឡាករសញ្ជាតិអេស្ប៉ាញបានបន្ថែមថា៖«ខ្ញុំពិតជាសប្បាយចិត្តនៅទីនេះយូរប៉ុណ្ណាក៏បាន។ ខ្ញុំមិនទាន់បាននិយាយជាមួយនរណាទេ ប៉ុន្តែខ្ញុំចង់នៅទីនេះច្រើនឆ្នាំទៀត។ ខ្ញុំមានអារម្មណ៍ល្អនៅ Man Utd ហើយវាពិតជាមានមោទកភាពណាស់ក្នុងការលេងឱ្យក្លិបនេះ»។
យ៉ាងណាមិញអ្នកចាំទីខាងលើបានបន្ថែមថា គេមិនទាន់បានធ្វើការពិភាក្សា ស្តីពីការចុះកិច្ចសន្យាថ្មីនៅឡើយនោះទេ៕