តារាបាល់ទាត់សញ្ជាតិអ៊ុយរុយហ្គាយកីឡាករ Luis Suarez បាននិយាយថា គេបានឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីត្រលប់ទៅកាន់ក្លិបដំបូង Nacional ដែលស្ថិតក្នុងប្រទេសកំណើតរបស់គេហើយ។
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំខាងលើបានក្លាយជាកីឡាករទំនេរគ្មានក្លិបលេង ក្រោយចាកចេញពី Atletico Madrid ពេលដែលកុងត្រារបស់គេបានអស់កាលពីរដូវក្ដៅនេះ។ Suarez បាននិយាយពីព័ត៌មានលម្អិត និងសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងដែលគ្រប់គ្នាចង់បាននៅបណ្ដាលើបណ្ដាញសង្គម។
អ្នកគាំទ្ររបស់ក្លិប Nacional បានពាក់ស្រោមមុខរូប Suarez កាលពីប្រកួតថ្មីៗកន្លងទៅ បន្ទាប់ពីក្លិបទាក់ទងខ្សែប្រយុទ្ធខាងលើ។
សូមរំលឹកថា Suarez ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប Nacional ពេលមានវ័យ១៨ឆ្នាំក្នុងឆ្នាំ២០០៥ ពេលនោះបានជួយពួកគេឈ្នះពានលីគកំពូលរបស់អ៊ុយរុយហ្គាយហើយនៅឆ្នាំ២០០៦ Suarez ក៏បានផ្លាស់ទៅលេងនៅក្លិបហុល្លង់ Groningenតែម្ដង់៕