CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចំនួនអន្ទាក់ចាប់សត្វដកហូតបានពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះនាឆ្នាំ២០២១ មានការកើនឡើង

  • ដោយ: VAN DETH
  • | July 28, 2022
  • | 4:17 pm
ចំនួនអន្ទាក់ចាប់សត្វដកហូតបានពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះនាឆ្នាំ២០២១ មានការកើនឡើង

ភ្នំពេញ៖ ដ្បិតសកម្មភាពដាក់អន្ទាក់ចាប់សត្វបានក្លាយជាកត្តាគំរាមកំហែងធ្ងន់ធ្ងរដល់ជីវិតសត្វព្រៃនៅកម្ពុជា និងធ្វើឱ្យប្រព័ន្ធជីវៈចម្រុះមានភាពប្រែប្រួលបែបណាក្តី តែសកម្មភាពល្មើសនេះនៅតែពុំមានភាពអន់ថយណោះឡើយ។ របាយការរបស់ក្រសួងបរិស្ថានកាលពីពេលថ្មីៗកន្លងមកនេះបានបង្ហាញថា ចំនួនអន្ទាក់ដែលមន្ត្រី និងអង្គការដៃគូរនានាប្រមូលបានពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះនៅតែមានការកើនឡើង។ ចំនួនអន្ទាក់ដែលប្រមូលបានពីសកម្មភាពល្មើសនៅក្នុងមួយឆ្នាំៗបានកើនពីចំនួនប្រមាណ ៤ម៉ឺន (៤០០០០) អន្ទាក់ នាឆ្នាំ២០១៩ រហូតចំនួន ៦ម៉ឺន១ពាន់៦រយ១១អន្ទាក់ (៦១៦១១) នាឆ្នាំ២០២១។


ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាននាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចន្លោះឆ្នាំ ២០១០ ដល់ ២០១៩ គ្រាន់តែនៅក្នុងតំបន់ការពារធម្មជាតិចំនួនប្រាំក្នុងប្រទេសកម្ពុជា រួមមានឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច មន្ត្រីបានធ្វើការដកហូតអន្ទាក់សរុបចំនួន ២៣៤២៩១។

បន្ថែមលើនេះ នាឆ្នាំ២០២១ មានអន្ទាក់ដល់ទៅ ៦១៦១១ ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះចំនួន ៧២កន្លែង នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះបានបញជាក់អំពីការកើនឡើងលើសពីចំនួនជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលមានចំនួនអន្ទាក់ប្រមាណត្រឹម ៤០០០០ ប៉ុណ្ណោះត្រូវបានដកហូតនៅក្នុងមួយឆ្នាំៗ។ បើតាមរបាយការរបស់ក្រសួងបរិស្ថានដដែលបានអះអាងថា ចំនួននេះគ្រាន់តែជាចំណែកដ៍តូចប៉ុណ្ណោះនៃចំនួនអន្ទាក់ដែលត្រូវបានប៉ាន់ប្រមាណថា បានដាក់ប្រើប្រាស់ក្នុងព្រៃនៃប្រទេសកម្ពុជា។ ហើយបញ្ហានេះនៅតែបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វជិតផុតពូជ។ ដើម្បីដោះស្រាយវិបត្តិអន្ទាក់នេះ ក្រសួងរដ្ឋាភិបាលដែលទទួលខុសត្រូវ និងអង្គការអភិរក្សអន្តរជាតិបានសហការគ្នាប្រកាសចាប់ផ្តើមយុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

គោលបំណង គឺដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការលុបបំបាត់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីឲ្យសត្វព្រៃរបស់យើងអាចផ្លាស់ទីបានដោយសេរីនិងសុវត្ថិភាពនៅក្នុងតំបន់ការពារទាំងនោះ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការអន្ទាក់សូន្យ នាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ យុទ្ធនាការនេះនឹងធ្វើឡើងក្នុងរយៈពេល ៦ខែ នៅតាមបណ្តាខេត្តចំនួន ៦ ដែលមានភូមិសាស្ត្រស្ថិតនៅភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ហើយផ្តួចផ្តើម និងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WHO៖ករណីជំងឺអុតស្វាជាង១៨,០០០ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក

WHO៖ករណីជំងឺអុតស្វាជាង១៨,០០០ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021