អង្គការសុខភាពពិភពលោកបាននិយាយថា ករណីជំងឺអុតស្វាច្រើនជាង 18,000 ត្រូវបានរាយការណ៍ពីប្រទេសចំនួន 78 នៅទូទាំងពិភពលោកដែលភាគច្រើននៅអឺរ៉ុប។
អគ្គនាយកអង្គការWHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាជាង 70 ភាគរយនៃករណីដែលបានរាយការណ៍គឺស្ថិតនៅក្នុងសហភាពអឺរ៉ុបនិង 25 ភាគរយនៅសហរដ្ឋអាមេរិក។
មកទល់ពេលនេះមានមនុស្សស្លាប់៥នាក់ត្រូវបានគេរាយការណ៍នៅអាហ្វ្រិក។
ប្រធានទីភ្នាក់ងារខាងលើបាននិយាយថា98ភាគរយនៃករណីពាក់ព័ន្ធនឹងបុរសដែលស្រលាញ់ភេទដូចគ្នា។លោកបាននិយាយថា ជំងឺអុតស្វាអាចឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធរវាងមនុស្ស និងនៅលើកន្សែងឬពូកដែលមានមេរោគ។ លោកបានព្រមានប្រឆាំងនឹងការកំណត់ជំងឺអុតស្វាថាជាជំងឺដែលមានកម្រិតចំពោះក្រុមជាក់លាក់។
ស្ថាប័នឃ្លាំមើលសុខភាពពិភពលោកដដែលខាងលើកាលពីសប្តាហ៍មុនបានប្រកាសពីការផ្ទុះឡើងនៃមេរោគនេះជា”ភាពអាសន្នសុខភាពកម្រិតសកល”។វានិយាយថាជំងឺអុតស្វាបានរីករាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័សតាមរយៈវិធីចម្លងថ្មីដែលត្រូវបានគេយល់ដឹងតិចតួច៕