CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អធិការបតីអូទ្រីសនិយាយថា ការហាមឃាត់របស់សហភាពអឺរ៉ុបលើឧស្ម័នរុស្ស៊ី”មិនអាចទៅរួចនោះទេ”

  • ដោយ: VAN DETH
  • | July 29, 2022
  • | 5:00 pm
អធិការបតីអូទ្រីសនិយាយថា ការហាមឃាត់របស់សហភាពអឺរ៉ុបលើឧស្ម័នរុស្ស៊ី”មិនអាចទៅរួចនោះទេ”

អធិការបតីអូទ្រីសលោក Karl Nehammerបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាការហាមប្រាមលើឧស្ម័នរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប(EU)គឺ”មិនអាចទៅរួចនោះទេ”ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេសសហភាពអឺរ៉ុបលើថាមពលរុស្ស៊ី។


ការអត្ថាធិប្បាយរបស់លោក Nehammer ខាងលើនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយជាមួយនឹងលោក Viktor Orbanនាយករដ្ឋមន្ត្រីហុងគ្រី ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងVienna។យោងតាមទីភ្នាក់ងារសារព័ត៌មានអូទ្រីស APA លោក Nehammer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការពឹងផ្អែករបស់អាល្លឺម៉ង់និងអូទ្រីសលើឧស្ម័នរុស្ស៊ី ធ្វើឱ្យការហាមឃាត់របស់សហភាពអឺរ៉ុប “មិនអាចទៅរួច” ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចអាល្លឺម៉ង់ក៏នឹងប៉ះពាល់ដល់ប្រទេសអូទ្រីសនិងនាំទៅរកភាពអត់ការងារធ្វើយ៉ាងច្រើនផងដែរ។


កាលពីថ្ងៃអង្គារ,រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមលើការកាត់បន្ថយដោយស្ម័គ្រចិត្ត15ភាគរយនៃតម្រូវការឧស្ម័នធម្មជាតិពីបរិមាណជាមធ្យមឆ្នាំ2017-2021 ដើម្បីរៀបចំសម្រាប់ការរំខានការផ្គត់ផ្គង់ដែលអាចកើតមានក្នុងរដូវរងារខាងមុខនេះ។នៅក្នុងសន្និសីទសារព័ត៌មាន លោក Nehammer ក៏បានរិះគន់ភាពយឺតយ៉ាវរបស់EU ក្នុងការបង្កើតយន្តការទិញថាមពលរួមគ្នាផងដែរ។


លោកបានបន្តថាវេទិកាថាពលរួមនៅពេលនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីបញ្ចៀសការប្រកួតប្រជែងរវាងប្រទេសសហភាពអឺរ៉ុប។
លោកបានបន្ថែមថា៖«យើងបានឃើញការប្រកាសជាច្រើនដោយគណៈកម្មការអឺរ៉ុប ប៉ុន្តែមានការអនុវត្តតិចតួចប៉ុណ្ណោះ»៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌឬស្សីកែវបានទទួលយកការចាប់ឆ្នោតយកដីឡូរស់នៅទីតាំងថ្មី

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងខណ្ឌឬស្សីកែវបានទទួលយកការចាប់ឆ្នោតយកដីឡូរស់នៅទីតាំងថ្មី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021