ដោយ រតនា
ភ្នំពេញ ៖ សង្ស័យថាស្រវឹង បេីករថយន្ត កូរ៉េមួយ គ្រឿង ក្នុង ល្បឿន លឿន ខ្វះ ការ ប្រុងប្រយ័ត្ន ក៏ រេចង្កូត ជ្រុល ទៅ បុក ចំពីមុខ រថយន្តMITSUBISHI មួយគ្រឿង ទៀត ដែល បេីក បញ្រ្ចាស ទិសដៅ គ្នា បណ្ដាលឲ្យ រងការ ខូចខាត ។
ហេតុ ការណ៍ មួយនេះ បាន កេីតឡេីង កាល ពី វេលា ម៉ោង ៩ និង១០ នាទី យប់ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ ត្រង់ ចំណុច ក្បែរ សាលា បឋមសិក្សា ទឹកល្អក់ ស្ថិត តាមបណ្ដោយ ផ្លូវ ២០២ ក្នុង សង្កាត់ ទឹកល្អក់ ទី ៣ ខណ្ឌ ទួល គោក ។
តាមប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បាន បញ្ជាក់ ក្រុម កាងារ ឲ្យ បានដឹងថា ៖ នៅ មុន ពេល កេីតហេតុ គេបានឃេីញស្រ្តី ម្នាក់ បេីកបររថយន្ត ម៉ាក MITSUBISHI XPANDER មួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9506 ធ្វេីដំណេីរ តាម បណ្ដោយ ផ្លូវ ២០២ ក្នុងទិសដៅ ពី លិចទៅកេីត ស្របពេល នោះផង ដែល ក៏ មាន រថយន្តកូរ៉េ មួយ គ្រឿង ទៀត ម៉ាក ហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AL-0010 ដែល បេីកបរដោយ បុរស ម្នាក់ ក្នុង ស្ថានភាព ស្រវឹង ក្នុង ទិស ដៅ បញ្រ្ចាស ទិសគ្នា ល្បឿន លឿន លុះធ្វេីដំណេីរមកដល់ ចំណុច កេីតហេតុ រថយន្ត កូរ៉េ ក៏បាន រេចង្កូត ទៅ ខាងឆ្វេង ឆ្លង ទៅ ផ្លូវ ម្ខាងទៀត រួច ក៏ជ្រុលទៅបុក ចំពីមុខ រថយន្ត MITSUBISHI ពេល ទំហឹង បណ្ដាល ឲ្យ រថយន្ត ទាំង ពីរ គ្រឿង រងការខូចខាត ផ្នែក ខាង មុខ យ៉ាង ដំណំ ដូច គ្នា ។
ក្រោយ ពេលកេីត ហេតុដោយភាគី ទាំងពីរ ធ្វេីការ ចរចា ដោះស្រាយ គ្នា មិន ត្រូវ ទេីបសមត្ថកិច្ច ជំនាញ ចុះធ្វេីការ វាស់វែង និងបានយក ទៅ រក្សា ទុក នៅ អធិការ ដ្ឋាន នគរបាល ខណ្ឌ ទួល គោក ដេីម្បីរង់ចាំ ធ្វើការ ដោះស្រាយ ទៅ តាម ផ្លូវ ច្បាប់ នៅពេល ក្រោយ ៕