ដោយ រតនា
ភ្នំពេញ ៖ បុរស២ នាក់ជិះម៉ូតូម៉ាក HONDA Dream បេីកលឿនជ្រុលបុកខឿនចិញ្ចេីមផ្លូវ បណ្ដាល ឲ្យ បុរស ម្នាក់ស្លាប់ ម្នាក់ ទៀត រងរបួស ធ្ងន់ ធ្ងរ ។ហេតុការណ៍មួយ នេះកេីតឡេីងនៅវេលាម៉ោង១១ និង៥០ នាទីយប់ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវ ត្រង់ចំណុចខាងមុវត្តព្រែកប្រា សង្កាត់ ព្រែក ប្រា ខណ្ឌច្បារអំពៅ ។ជនរងគ្រោះស្លាប់មានឈ្មោះ អុនសារាជ អាយុ២២ ឆ្នាំ ស្នាក់នៅម្តុំក្រោយវត្តព្រែកប្រា ជាមួយប្រពន្ធមានទម្ងន់ចំនួន៥ ខែ ។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរស២ នាក់ជិះម៉ូតូម៉ាក Honda Dream ស៊េរី ឆ្នាំ ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-3877 ធ្វើ ដំណេីរ តាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជេីង លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុខាងលេី ដោយបេីកក្នុងស្ថានភាពបោះពួយយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន រេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវពេញទំហឹង បណ្តាលឲ្យមនុស្សខ្ទាតចេញពីម៉ូតូម្នាក់បោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ម្នាក់ទៀត រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភា្លមៗបន្ទាប់ពីកេីតហេតុ។
តាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះទាំង២ បានបញ្ជាក់ បន្ថែម ទៀតថា នៅមុនពេលកេីតហេតុពួកគេនាំគ្នាជួបជុំគ្នាញុំអីបន្តិចបន្តួចជនរងគ្រោះ ស្លាប់ បានខ្ចីម៉ូតូ របស់មិត្តម្នាក់ទៀត ប្រាប់ថាជិះទៅផ្ទះ ដោយហេតុឆ្ងល់ថាម្តេចក៏ជិះទៅយូរហេីយខលទូរស័ព្វមិនលេីក ក៏នាំគ្នាជិះមករក ក៏ស្រាប់តែឃេីញដេកក្នុង ថ្លុកឈាមក៏ទាក់ទងហៅឡានពេទ្យ តែជា អកុសល ជនរងគ្រោះ បានស្លាប់ បាត់ ទៅហេីយ។
ក្រោយពេលកេីតហេតុសម្ថកិច្ចមូលដ្ធានបានចុះមកកន្លែងកេីតហេតុរួចរាយការណ៍បន្តទៅសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង រួចធ្វេីរបាយការណ៍កំណត់ហេតុ និងបានយកម៉ូតូទៅរក្សាទុកដេីម្បីរងចាំគ្រួសារមកទទួលយកម៉ូតូនិងសពយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕