ក្លិប Leipzig ព្រមព្រៀងទិញយក ខ្សែប្រយុទ្ធ Timo Werner ពី Chelsea វិញក្នុងតម្លៃប្រមាណ ៣០លានដុល្លារ។បើយោងតាមSky Sports ពីដំបូងឡើយក្លិបទាំងពីរបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរយៈពេលវែងប៉ុណ្ណោះ ដោយមានមានលក្ខខណ្ឌឲ្យ Leipzig ទិញ Werner ពី Chelsea បានប៉ុន្តែក្រោយមកដោយសារការចរចាត្រូវគ្នា Leipzig ទិញយក Werner ដាច់ពី Chelsea ក្នុងតម្លៃប្រមាណ ៣០លានដុល្លា។
សូមរំលឹកថាកាលនៅ Leipzig ខ្សែប្រយុទ្ធខាងលើធ្វើបានល្អខ្លាំងណាស់ដោយគេអាចរកគ្រាប់បាល់ បានរហូតដល់ ៩០ គ្រាប់និង Assist ៤០ លើក នៅ ១៥៦ ប្រកួត។ដោយឡែកនៅChelseaវិញគេ រកបានត្រឹម ២៣ គ្រាប់និង Assist ២១ លើកប៉ុណ្ណោះក្នុងការប្រកួតសរុប ៨៩ លើក៕