ដោយ រតនា
ភ្នំពេញ ៖ បុរសជនបរទេសបើករថយន្តសេរីទំនើប ក្នុង ល្បឿន លឿន រេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បាក់អស់១ ដេីមមិនទាន់អស់ល្បឿនទៅបុករបងទ្វារដែកផ្ទះប្រជាពលរដ្ធបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០២ និង ២០ នាទីរំលងអាធាត្រឈានចូលថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ ចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវ សហព័ន្ធ រុស្ស៊ី ថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពត៌មាននៅកន្លែងកេីតហេតុបានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា៖ នៅមុ នពេលកេីតហេតុគេបានឃេីញ បុរសជនជាតិម្នាក់និងនារីម្នាក់រួមដំណេីរ បេីក រថយន្តស៊េរីទំនេីបម៉ាក ALPHRD ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-8399 ធ្វេីដំណេីរមកតា បណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុង ទិសដៅពីផ្លូវភ្លោះវត្តភ្នំឆ្ពោះទៅស្ពាន៥ មករា ខណៈពេលដែលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុស្តុបក្តាន់ពីរ ដោយបេីក បោះពួយយ៉ាងលឿន រេចង្កូត បុក ក្បាល នាគរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់ខូចខាតចំនួន១ កង់ រថយន្តបន្តជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ដួលរលំអស់១ ដេីមទៀត រថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុករបងទ្វារដែកផ្ទះប្រជាពលរដ្ធបាក់វៀចខូចខាត ២ផ្ទាំង ។ ចំណែកឯរថយន្តវិញ ទទួលរងការខូចខាតចំផ្នែកខាងមុខខ្ទិចទាំងស្រុង។
ក្រោយពេលកេីតហេតុ សម្ថកិច្ច មូលដ្ឋាន បានចុះទៅកន្លែងកេីតហេតុ រួចបន្តទៅសម្ថកិច្ចេជំនាញចុះមកធ្វេីការត្រួតពិនិត្យ វាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ ដេីម្បី រងចាំធ្វេីការ ដោះ ស្រាយ ទៅតាមជំនាញនិតិវិធី៕