ក្រុមManchester City បានចូលខ្លួនចចារជាមួយក្លិប Anderlecht សម្រាប់ការចង់បានខ្សែការពារសញ្ជាតិអេស្បាញ Sergio Gomes។
ថ្មីៗនេះក្រុមមានរហ័ស្សនាមមេឃខៀវMan City ដែលស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola បានកំពុងស្វែងរកមើលការផ្ទេរយកកីឡាករខ្សែការពារខាងឆ្វេង បន្ទាប់ពីបរាជ័យក្នុងការនាំយកកីឡាករ Marc Cucurella របស់ក្លិប Brighton ដែលព្រមព្រៀងទៅចូលរួមជាមួយក្លិប Chelsea។
គូសបញ្ជាក់ថាSergio Gomes ជាយុវជនអេស្ប៉ាញ វ័យ ២១ឆ្នាំ ធ្លាប់ជាយុវជនក្លិប Barcelona នឹងក្លិប Borussia Dortmund និងបានប់ចំណាយពេល ២ឆ្នាំក្នុងកិច្ចសន្យាខ្ចីទៅកាន់ក្លិប Huesca មុនពេលផ្ទេរមកជាមួយក្លិប Anderlecht ក្រោមការដឹកនាំដោយលោកKompany៕