ក្លិបបាល់ទាត់អង់គ្លេស Everton ទិញបានខ្សែបម្រើវ័យក្មេង Amadou Onana ពីក្លិបបារាំង Lille ក្នុងតម្លៃខ្លួន៣៣លានផោន។
កីឡាករវ័យ២០ឆ្នាំខាងលើបានមកដល់ក្រុម Everton កាលពីសប្ដាហ៍មុន ហើយក៏បានអង្គុយមើលការប្រកួតដែលក្រុមនេះចាញ់ Chelsea ក្នុងលទ្ធផល ១-០ ផងដែរ។ តែអ្វីគ្រប់យ៉ាងត្រូវរង់ចាំឱ្យរួចរាល់សិន ទើបក្រុម Everton ប្រកាសជាផ្លូវការក្នុងការនាំយកខ្សែបម្រើ Onana នេះមករួមក្រុមក្នុងតម្លៃខ្លួន៣៣លានផោន។ រូបគេបានក្លាយជាកីឡាករទី៥ហើយដែលក្រុមរបស់លោក Frank Lampard នាំចូលនារដូវកាលនេះ បន្ទាប់ពី James Tarkowski, Dwight McNeil , Ruben Vinagre និង Conor Coady។
គូសបញ្ជាក់ថាOnana នេះបានជាប់ក្នុងក្រុមជម្រើសជាតិបែលហ្សិកជាលើកដំបូងកាលពីខែមិថុនាឆ្នាំ២០២២ ក្រោយពីបង្ហាញទម្រង់លេងល្អនៅក្រុម Lille ។លោក Lampard ជឿជាក់ថាវត្ដមានរបស់គេនឹងអាចបំពេញចន្លោះប្រហោងក្នុងក្រុមបានច្រើននារដូវកាលនេះ៕