CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រកឃេីញក្មេងជំទង់បីនាក់លង់ទឹកស្លាប់នៅចំណុចទំនប់បង្ហៀទឹកមួយកន្លែងរបស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា

  • ដោយ: VAN DETH
  • | August 10, 2022
  • | 2:33 pm
រកឃេីញក្មេងជំទង់បីនាក់លង់ទឹកស្លាប់នៅចំណុចទំនប់បង្ហៀទឹកមួយកន្លែងរបស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា

កាលរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក្មេងជំទង់បីនាក់លង់ទឹកស្លាប់ត្រូវបានរកសពឃើញ ក្រោយបានកេីតហេតុកាលពីវេលាម៉ោង១៦.៥០នាទីល្ងាចថ្ងៃទី០៧ ខែសីហា នៅចំណុចទំនប់បង្ហៀទឹកមួយកន្លែងរបស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា។

ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថាសាកសពជនរងគ្រោះទី១.ឈ្មោះ នី សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ទី២.ឈ្មោះ ប៉ា វណ្ណរ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង និងទី៣.ឈ្មោះ ប៉ា បញ្ញាលាងសុផានិត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បន្ទាប់ពីកើតហេតុ ភ្លាមៗ សាច់ញាតិបងប្អូន ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក បានចុះទៅស្វែងរកសពជនរងគ្រោះទាំងបីនាក់ខាងលើ រហូតដល់រសៀលថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២ ទើបរកឃើញសពក្មេងទាំង០៣នាក់ខាងលើ។

តាមការបំភ្លឺពីឈ្មោះ ខិល ទូ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិកោះ ឃុំ ទ្រា និងឈ្មោះ ម៉ៃ រតនា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង បានបញ្ជាក់ថា: នៅថ្ងៃទី០៧ ខែ សីហាឆ្នាំ ២០២២វេលាម៉ោង ប្រហែល ១៦.៣០នាទីល្ងាច ពួកខ្លួនមានឈ្មោះ ១.ឈ្មោះ ភក្តី ភេទ ប្រុស ២.ឈ្មោះ សួគ៌ា ភេទប្រុស ៣.ឈ្មោះ នី សុផានិត ភេទប្រុស និងរូបខ្លួន កំពុងលេងទឹកបង្ហៀ កន្លែង ឧកញ៉ា លឹម ប៊ុណ្ណា ស្រាប់តែឃើញឈ្មោះ ប៉ា បញ្ញាលាងសុផានិត លង់ទឹក ពេលនោះពួកខ្លួននិងឈ្មោះ នី សុផានិត បានទៅជួយទាញដៃ តែទាញពុំមកព្រោះទឹកហូរខ្លាំង ខណះនោះស្រាប់តែឈ្មោះប៉ា វណ្ណារ័ត្ន ទឹកគួចធ្លាក់ទៅតោងឈ្មោះ នី សុផានិត និងឈ្មោះ ប៉ា បញ្ញាលាងសុផានិត បណ្តាល អោយលិចបាត់ក្នុងទឹកទាំង០៣នាក់តែម្តង។

ក្រោយពីរកឃើញសាកសពសមត្ថកិច្ចជំនាញស្រុក សហការជាមួយអាជ្ញាធរដែនដី គ្រូពេទ្យបានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសពទាំងបីនាក់មានកំទេចដីភក់នៅក្នុងមាត់ និងច្រមុះ សភាពពោះប៉ោង ក្រៅពីនេះពុំមានស្លាកស្នាម អ្វីគួរឱ្យកត់សម្គាល់ឡើយ តាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានសន្និដ្ឋានសពស្លាប់បណ្ដាលមកពីលង់ទឹក។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នារីជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគាព្រីនស៍ផ្លាហ្សាស្លាប់

នារីជនជាតិបរទេសម្នាក់ធ្លាក់ពីលើអាគាព្រីនស៍ផ្លាហ្សាស្លាប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021