ដោយ រតនា
ភ្នំពេញ៖ នារីជាជនជាតិបរទេសម្នាក់ពុំមាននណាដឹងថាមានរឿងអ្វីនោះទេបានធ្លាក់ពីលើអាគារព្រីនស៍ផ្លាហ្សាកំពស់ជាច្រើនជាន់ទើជាប់ត្រឹមជាន់ទី៥Bបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ។ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបាបប្រាប់អោយដឹងថានៅមុនកើតហេតុគេបានឃើញនារីរងគ្រោះជាជនបរទេសម្នាក់បានឈរ និយាយជាមួយនិងបុរសជនបទេសម្នាក់ទៀតនៅមុខបន្ទប់កើតហេតុខាងលើ មួយសន្ទុះក្រោយមកពុំដឹងថាមានរឿងទាស់សំដីគ្នាឬក៏មូលហេតុអ្វីអោយពិតប្រាកដនោះទេស្រាប់តែឃើញនារីរងគ្រោះបានធ្លាក់ចុះមកក្រោម ភ្លាមនោះដែរក៏បុរសជនបរទេសព្យាយាមឈោងដៃទៅជួយតែជួយពុំបាន ក៏ធ្លាក់នារីរងគ្រោះមកក្រោមទើជាប់និងជាន់ទី៥Bផ្កាប់មុខចុះទៅក្រោមបណ្តាលអោយបាត់បង់ជីវិតតែម្តងទៅ ហើយភ្លាមនោះដែរក៏មានការឆោឡោពីសន្តិសុខមើលការខុសត្រូវនៅក្នុងមជ្ឈមណ្ឌលអាគារព្រីនស៍ផ្លាហ្សានិងប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទីតាំងកើតហេតុ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុព័ទ្ធទីតាំងសព និងទំនាក់ទំនងទៅផ្នែកជំនាញចក្ខុកោសលវិច្ឆ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទៅលើសពរបស់នារីរងគ្រោះតើស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ។ បច្ចុប្បន្នសពសមត្ថកិច្ចជំនាញកំពុងតែពិនិត្យនិងស្រាវជ្តាវបន្តដើម្បីរកមូលហេត្ការធ្លាក់នារីជនជាតិបរទេសបណ្តាលអោយបាត់បង់ជីវិតនេះ៕