ក្រុមអធិរាជស Real Madrid បានឈ្នះពានបើករដូវកាលថ្មី UEFA Super Cup ក្រោយពីយកឈ្នះលើក្រុម Frankfurt ក្នុងលទ្ធផល ២-០ ។
ក្រុម Real Madrid ដែលមានកីឡាករឆ្នើមៗជាច្រើននោះមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ ពួកគេរកបាន២គ្រាប់ដើម្បីយកឈ្នះលើក្រុម Frankfurt ដោយ២គ្រាប់នោះរកបានដោយខ្សែការពារ David Alaba ១គ្រាប់និងខ្សែប្រយុទ្ធ Karim Benzema ១គ្រាប់។ ចំពោះការឈ្នះពានរង្វាន់ UEFA Super Cup នេះ គឺជាការឈ្នះ៥ដងជាប់គ្នាហើយឱ្យតែក្រុមនេះ មានឱកាសមកដណ្ដើមគឺមិនដែលរបូតឡើយ។
សូមជម្រាបថានេះពានUEFA Super Cup ជាពានរង្វាន់ទី១ក្នុងចំណោមពានទាំង៦ដែលលោក Carlo Ancelotti ដាក់គោលដៅយកឱ្យបាននារដូវកាលថ្មីនេះ។ ចំណែកពាន៥ទៀតរួមមាន La Liga, Copa del Rey , Spanish Super Cup , UEFA Champions League និង FIFA Club World Cup ៕