CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home កីឡា

កម្ពុជានិងវៀតណាម ចុះ MOU ជួយលើកីឡាអេឡិចត្រូនិកសម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជា

  • ដោយ: VAN DETH
  • | August 15, 2022
  • | 2:37 pm
កម្ពុជានិងវៀតណាម ចុះ MOU ជួយលើកីឡាអេឡិចត្រូនិកសម្រាប់ស៊ីហ្គេម២០២៣នៅកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានជួបជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាម ដើម្បីពិភាក្សាលម្អិតលើអនុស្សារណៈយោគយល់ ដែលក្នុងនោះវៀតណាមជួយផ្នែកបច្ចេកទេសដល់កម្ពុជា លើការរៀបចំការប្រកួតកីឡាអាឡិចត្រូនិចក នៅព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ការមកដល់របស់វៀតណាម គឺដើម្បីពិភាក្សាលម្អិតលើអនុស្សារណៈយោគយល់ ដែលមាន២ចំនុចសំខាន់ និងឈានទៅអនុវត្តលើការងារ បន្ទាប់ពីបានព្រមព្រៀងគ្នាកាលពីខែឧសភា នៅប្រទេសវៀតណាម។ ឯកឧត្តម បន្តថា២ចំនុចសំខាន់នោះគឺទី១វៀតណាមនឹងជួយកម្ពុជាលើការរៀបចំលក្ខណៈបច្ចេកទេសក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ។ កាលស៊ីហ្គេមនៅវៀតណាម គឺគេបានអនុញ្ញាតឲ្យសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា ជាមួយសហព័ន្ធកីឡាអេឡិកត្រូនិកវៀតណាម ចុះ MOU ជាការព្រមព្រៀងគ្នាជាបឋម នៅក្នុងពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។

ពេលនេះភាគីវៀតណាមមកដើម្បីពិភាក្សាគ្នាលម្អិត ក្នុងការធ្វើអនុស្សារណៈយោគយល់ (MOU) លម្អិតមួយ សម្រាប់ការរៀបចំនេះ ហើយយើងទាំងអស់គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា នឹងរៀបចំ MOU នេះ ឲ្យបានរួចរាល់ ហើយដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីផ្ដល់សិទ្ធិទៅដល់សហព័ន្ធ ក៏ដូចជាគណៈអចិន្ត្រៃយ៍របស់ CAMSOC និងអគ្គលេខាធិការរដ្ឋាន CAMSOC មានការចុះ MOU អនុវត្តទៅលើការងារនេះ។

ចំណែកចំណុចទី២គឺវៀតណាមនឹងជួយបង្ហាត់បង្រៀនអំពីជំនាញកីឡា E-Sports នេះបន្ថែមទៀតដល់កម្ពុជាព្រោះវៀតណាមគេមានកម្រិតល្អប្រសើរ ហើយនឹងយកមេដាយមាសបានទៀតផង កាលស៊ីហ្គេមកន្លងមក។ កម្រិតកីឡា E-Sports របស់វៀតណាម អាចថានៅកម្រិតខ្ពស់មួយ ដែលអាចផ្ទេរចំណេះជំនាញ ផ្ទេររបៀបនៃការលេងមកកម្ពុជា ហើយវៀតណាមបានសន្យាក្នុងការជួយទាំងធ្វើការរៀបចំការប្រកួត ទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទៅកីឡាករ-កីឡាការិនី ផ្នែក E-Sports របស់យើងដែរ។


សូមបញ្ជាក់ថា កីឡាអេឡិចត្រូនិក គឺជាកីឡា១ប្រភេទ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡាសម្ដែង១ប្រភេទដែលនឹងបង្ហាញខ្លួនលើកទី៣ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដាក់បញ្ចូល ២លើករួចមកហើយ ក្នុងស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម៕កុសល

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
គ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប កំពុងតែកើនឡើងរាល់ថ្ងៃ

គ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប កំពុងតែកើនឡើងរាល់ថ្ងៃ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021