CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប កំពុងតែកើនឡើងរាល់ថ្ងៃ

  • ដោយ: VAN DETH
  • | August 15, 2022
  • | 2:59 pm
គ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប កំពុងតែកើនឡើងរាល់ថ្ងៃ

រដ្ឋធានីកៀវ៖ អង្គការសហប្រជាជាតិ កំពុងតែបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញហានិភ័យ ពីគ្រោះមហន្ដរាយ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន ក្រោយមានការវាយប្រហារជាថ្មី ហើយប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ កំពុងតែជំរុញដល់ក្រុងកៀវ និង កុ្រងមូស្គូ អនុញ្ញាតជាបន្ទាន់ ដល់ក្រុមមន្ដ្រីជំនាញនុយក្លេអ៊ែរ ចូលទៅត្រួតពិនិត្យ អំពីកម្រិតគ្រោះថ្នាក់ និង សុវត្ថិភាព ស្របពេលអភិបាលក្រុងរបស់អ៊ុយក្រែន បានអះអាង អំពីគ្រោះថ្នាក់ អាចនឹងកើនឡើង ជារៀងរាល់ថ្ងៃ។

ព័ត៌មាន The Wion News បានចេញផ្សាយ កាលពី ថ្ងៃអាទិត្យ ទី១៤ ខែសីហា ថា អភិបាលក្រុងរបស់អ៊ុយក្រែន បានប្រាប់ AFP កាលពីថ្ងៃអាទិត្យ ថា «ហានិភ័យ នៃគ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ»។

កាលពីសប្ដាហ៍កន្លងទៅនេះ រោងចក្រនុយក្លេអ៊ែរដ៏បំផុតរបស់អឺរ៉ុបមួយនេះ បានរងនូវការវាយប្រហារជាថ្មី ខណៈរដ្ឋាភិបាលក្រុងកៀវ និង ក្រុងមូស្គូ កំពុងតែកេងចំណេញ លើការកើនឡើង នៃគ្រោះមហន្ដរាយដ៏ខ្លាំងនេះ ដោយការស្ដីបន្ទោសគ្នាទៅវិញទៅមក។អភិបាលទីក្រុងអេណ័រហ្គោដារ (Energodar) បានអះអាងថា ហានិភ័យ ពីគ្រោះមហន្ដរាយ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ា (Zaporizhzhia) របស់អ៊ុយក្រែន ដែលកងទ័ពរុស្ស៊ីចូលទៅគ្រប់គង កំពុងតែកើនឡើង ជារៀងរាល់ថ្ងៃ។

រោងចក្រថាមពល Zaporizhzhia ជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ុយក្រែន បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ ក្រោយពេលប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឲ្យកម្លាំងទាហានរបស់ខ្លួន ចូលលុកលុយ នៅក្នុងប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឌីមីត្រូ អ័រឡូវ (Dmytro Orlov) ចៅហ្វាយក្រុង Energodar បានថ្លែងពីទីក្រុង Zaporizhzhia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនថា«អ្វីដែលកំពុងកើតឡើងនោះ គឺជាអំពើភេរវកម្មនុយក្លេអ៊ែរ។ រោងចក្រនេះ អាចបញ្ចប់ដោយការមិនអាចទស្សន៍ទាយទុកជាមុនបាន នៅពេលណាមួយ»។រដ្ឋាភិបាលក្រុងកៀវ បានចោទប្រកាន់ ដល់ក្រុងមូស្គូ អំពីការយករោងចក្រនុយក្លេអ៊ែរ ធ្វើជាមូលដ្ឋានទ័ព និង ឃ្លាំងស្ដុកគ្រឿងសព្វាវុធ ហើយបើកការវាយប្រហារ និង ប្រើប្រាស់រោងចក្របរមាណូនេះ ធ្វើជាខែលការពារ មិនឱ្យកងទ័ពអ៊ុយក្រែន បាញ់តបតវិញបាន។


លោក រ៉ាហ្វាអែល ហ្ក្រូសស៊ី (Rafael Grossi) នាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ បានព្រមាន ថា «សកម្មភាពយោធាដ៏គួរឲ្យព្រួយបារម្ភ នៅឯរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ស្ថិតនៅភាគអាគ្នេយ៍ ប្រទេសអ៊ុយក្រែន នឹងនាំឲ្យមានគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរបំផុត»។

លោកនាយកទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានជំរុញឲ្យរុស្ស៊ី និង អ៊ុយក្រែន ដែលបានស្ដីបន្ទោសគ្នាទៅវិញទៅមក ជុំវិញការវាយប្រហារ ទៅលើរោងចក្រនុយក្លេអ៊ែរនោះ ត្រូវតែអនុញ្ញាតជាបន្ទាន់ ដល់ក្រុមមន្រ្ដីជំនាញនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ចូលទៅពិនិត្យ និង វាយតម្លៃ អំពីទំហំខូចខាត ហើយ កម្រិតសុវត្ថិភាព និង សន្ដិសុខ នៅក្នុងរោងចក្រនុយក្លេអ៊ែរនោះ។ លោកនាយក បានសង្កត់ធ្ងន់ ទៅលើការបាញ់ផ្លោង និង ការបំផ្ទុះជាច្រើនលើក នៅក្នុងរោងចក្រ Zaporizhzhia កាលពីថ្ងៃសុក្រ សប្ដាហ៍មុន រហូតបង្ខំឱ្យបិទម៉ាស៊ីនបំប្លែងថាមពលអគ្គិសនី និង បិទម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មេដឹកនាំជប៉ុន ប្រកាសមិនធ្វើសង្គ្រាមជាថ្មីប្រឆាំងនឹងប្រទេសណាមួយនោះឡើយ

មេដឹកនាំជប៉ុន ប្រកាសមិនធ្វើសង្គ្រាមជាថ្មីប្រឆាំងនឹងប្រទេសណាមួយនោះឡើយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021