CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរជាតិអប្សរារៀបចំការទស្សនានៅតាមប្រាសាទតូច ៗជុំវិញតំបន់អង្គរ

  • ដោយ: VAN DETH
  • | August 15, 2022
  • | 4:01 pm
អាជ្ញាធរជាតិអប្សរារៀបចំការទស្សនានៅតាមប្រាសាទតូច ៗជុំវិញតំបន់អង្គរ

អត្ថបទ÷ជួន បូណា និងរូប

MC.អាជ្ញាធរជាតិអប្សរាកំពុងជំរុញឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានស្គាល់ប្រាសាទ តូចៗជាច្រើន នៅជុំវិញតំបន់អង្គរ តាមរយៈការរៀបចំជួស ជុល កែលម្អហេដ្ឋារចនា សម្ព័ន្ធប្រាសាទនីមួយៗមានលក្ខណៈល្អស្អាត ទាក់ទាញភ្ញៀវទេសចរចូលទៅទស្សនា ។


លោក ឡុង កុសល អគ្គនា យករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងទេស ចរណ៍និងស្ថាប័នពាក់ព័ន្ធជា ច្រើនកំពុងជំរុញភ្ញៀវទេសចរ ឱ្យបានស្គាល់ប្រាសាទតូចៗជាច្រើន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទធំៗមួយចំនួន ក្នុងតំបន់រមណីយ ដ្ឋានអង្គរ។ លោកបន្តថា សកម្មភាពទាំងនេះ ធ្វើឡើង ដើម្បីជំរុញកំណើនភ្ញៀវទេសចរចូលមកទស្សនានៅ ក្នុងខេត្តសៀមរាប បញ្ចៀសការកកកុញចំនួនភ្ញៀវចូលទស្សនាប្រាសាទធំៗប្រាសាទ អង្គរវត្ត ប្រាសាទបាយ័ន្ត និងប្រាសាទភ្នំបាខែងជាដើម ជាពិសេសប្រាសាទបុរាណតូចៗទាំងនោះមានក្បូរក្បាច់រចនាល្អវិចិត្រដែលភ្ញៀវទេសចរភាគច្រើនមើលរំលង។អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះបានបន្តទៀតថា អាជ្ញាធរជាតិអប្សរាបានខិតខំយ៉ាងខ្លាំង ក្នុងការងារថែរក្សា ជួសជុល និងអភិរក្សប្រាសាទបុរាណ ក្នុងនោះអាជ្ញាធរជាតិអប្សរាបានធ្វើការកសាងហេដ្ឋារចនា សម្ព័ន្ធជាច្រើន ដូចជា៖ ចំណត ការរៀបចំវង់ទស្សនាផ្សារភ្ជាប់ប្រាសាទតូចៗទាំង នោះ ជាមួយនឹងប្រាសាទធំៗដែលភ្ញៀវទេសចរនិយមចូលមកកម្សាន្ត។


សំឡេង៖យើងបានធ្វើកិច្ចការងារនេះ ជាមួយរដ្ឋបាលខេត្ត សៀមរាប ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាជំរុញភ្ញៀវទេសចរកុំឱ្យគាត់មកកកកុញនៅតែប្រាសាទធំៗ ឱ្យគាត់ទៅទស្សនានៅតាមប្រាសាទមួយចំនួនផ្សេងទៀត ដែលកន្លងមកតែងតែបានមើលរំលង អ៊ីចឹងអ្វីខ្លះដែលអាជ្ញាធរជាតិអប្សរាបានធ្វើកិច្ចការងារនេះ គឺយើងបានរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធដូចជាចំណត រៀបចំនៅវង់ទស្សនាផ្សារភ្ជាប់ប្រាសាទតូចៗទាំង អស់នោះភ្ជាប់ជាមួយប្រាសាទដែលភ្ញៀវទេសចរអញ្ជើញទៅ ហើយយើងក៏រៀបកន្លែងសម្រាប់គយគន់ព្រះអាទិត្យរះនិងព្រះអាទិត្យលិច។


សូមជម្រាបផងដែរថា ក្នុងខណៈវិបត្តិជំងឺកូវីដ១៩ បានអូសបន្លាយរយៈពេលប្រមាណ២ឆ្នាំកន្លងទៅ វិស័យទេសចរណ៍នៅក្នុងខេត្តសៀម រាប បានទទួលរងនូវបញ្ហាប្រឈមយ៉ាងខ្លាំង ដោយប្រាសាទបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរពេលខ្លះមិនមានភ្ញៀវចូលមកទស្សនានោះឡើយ។ នោះក៏ជាពេលវេលាមួយដែលប្រាសាទបុរាណបានសម្រាក ពីការទទួលភ្ញៀវទេសចរ ហើយក៏ជាឱកាសមួយ ដែលអាជ្ញាធរជាតិអប្សរាអាចធ្វើការជួសជុលនូវបរិក្ខារទេសចរណ៍ជាច្រើន ទាំងការជួសជុល អភិរក្ស ប្រាសាទ បុរាណ ការរៀបចំកែលម្អបរិវេណជុំវិញនោះ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីយ៉ាងណានៅពេលមានភ្ញៀវចូលមកទស្សនាឡើងវិញ កិច្ចការទាំងនោះបានរួចរាល់ និងបើកឱកាសទទួលស្វា គមន៍ភ្ញៀវទេសចរសាជាថ្មី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
តំលៃទីផ្សារពោតក្រហមឆ្នាំនេះគឺប្រសើជាងឆ្នាំមុនតែប្រៀបធៀបឆ្នាំមុនគឺប្រហាក់ប្រហែលគ្នាដែលឈ្មួញនាំចេញទៅលក់នៅប្រទេសថៃ

តំលៃទីផ្សារពោតក្រហមឆ្នាំនេះគឺប្រសើជាងឆ្នាំមុនតែប្រៀបធៀបឆ្នាំមុនគឺប្រហាក់ប្រហែលគ្នាដែលឈ្មួញនាំចេញទៅលក់នៅប្រទេសថៃ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021